ប្រយ័ត្នចំពោះអ្នកចូលចិត្តញ៉ាំមី!!! តើវានឹងមានរឿងអ្វីកើតឡើងនៅពេលដែលញ៉ាំមីនិងទឹកកូកាកូឡា?

អ្នកប្រហែលជាធ្លាប់ស្គាល់នឹងការផ្ទុះកូកាកូឡានិងស្ករដែលមានជាតិមេនតូស ដោយសារតែវាមានប្រតិកម្មជាមួយគ្នា។ នៅពេលដែលដាក់ស្ករដែលមានជាតិមេនតូសចូលជាមួយភេសជ្ជៈមានជាតិហ្គាស់ដោយសារតែវាអាចធ្វើឱ្យផ្ទុះ។

ទោះជាយ៉ាងណាក៏ដោយតើអ្វីនឹងកើតឡើងប្រសិនបើអ្នកទទួលទានភេសជ្ជៈមានជាតិហ្គាស់និងស្ករមេនតូស? ឬផឹកភេសជ្ជៈកាបូណាតនិងញ៉ាំមីកញ្ចប់ក្នុងពេលតែមួយ?

នៅក្នុងរឿងមួយនេះដែលបានទទួលការចាប់អារម្មណ៍ដោយសារតែលោក Xiao Chao អាយុ២៥ ឆ្នាំមកពីទីក្រុងហាំងចូវប្រទេសចិនបានធ្លាក់ខ្លួនឈឺភ្លាមៗហើយត្រូវបានបញ្ជូនភ្លាមៗទៅបន្ទប់សង្គ្រោះបន្ទាន់។

ចាវបានត្អូញត្អែរថាគាត់មានការឈឺចាប់ដែលមិនអាចទ្រាំទ្របាននៅក្នុងក្រពះរបស់គាត់និងមានអារម្មណ៍អស់កំលាំងហើយទន់ ចង្កេះនិងខ្នង។ ទោះជាយ៉ាងណាក៏ដោយគ្រូពេទ្យមិនអាចរកមូលហេតុនៃការឈឺចាប់របស់គាត់ហើយគាត់ត្រូវបានស្នើសុំឱ្យត្រលប់ទៅផ្ទះវិញបន្ទាប់ពីត្រូវបានផ្តល់ថ្នាំបំបាត់ការឈឺចាប់។ ទោះបីជាយ៉ាងណាក៏ដោយចាវបានបន្តមានអារម្មណ៍ឈឺចាប់ហើយវាបានក្លាយទៅជារឿងអាក្រក់នៅពេលក្រោយ។

បន្ទាប់មកគាត់បានត្រលប់ទៅមន្ទីរពេទ្យម្តងទៀតហើយពេលនេះគ្រូពេទ្យបានធ្វើការថតកាំរស្មីនៅក្នុងពោះរបស់គាត់ដើម្បីរកមូលហេតុនៃការឈឺចាប់ធ្ងន់ធ្ងរ។ វាបានប្រែក្លាយថាការឈឺចាប់នេះត្រូវបានបង្កឡើងដោយឧស្ម័នច្រើនពេកនៅក្នុងពោះរបស់គាត់។

សំណាងល្អគ្រូពេទ្យអាចយកឧស្ម័នចេញក្នុងក្រពះរបស់គាត់ដោយដាក់បំពង់ក្នុងពោះរបស់គាត់។ បន្ទាប់ពីវះកាត់គាត់ក៏បានត្រលប់មកធម្មតាវិញ។

យោងតាមរឿងរ៉ាវគ្រូពេទ្យបានរកឃើញថាមូលហេតុនៃការឈឺពោះធ្ងន់ធ្ងររបស់គាត់គឺដោយសារតែគាត់បានញ៉ាំមីកញ្ចប់និងភេសជ្ជៈដែលមានជាតិហ្គាស់។ គាត់មានបញ្ហាក្នុងការគេងដោយសារតែគាត់ឈឺពោះយ៉ាងខ្លាំងបន្ទាប់ពីគាត់បានញ៉ាំមីនិងផឹកភេសជ្ជៈរួច។

គាត់សង្ស័យថាបញ្ហាមកពីការញ៉ាំមីនិងភេជ្ជៈទាំងនោះហើយ។

នេះដោយសារតែអាហារបង្ករឱ្យមានកាបូនឌីអុកស៊ីតច្រើននៅក្នុងក្រពះដែលជាលទ្ធផលនៃដំណើររំលាយអាហារ។ នេះហើយទើបធ្វើឱ្យគាត់មានការឈឺចុកចាប់យ៉ាងខ្លាំង។

នេះហើយជាការពិសោធន៍នៅពេលដែលដាក់មីឆុងជាមួយនឹងភេសជ្ជៈមានជាតិហ្គាស់។

ទោះជាយ៉ាងណាក៏ដោយការពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់នៅពេលដែលអ្នកញ៉ាំអាហារទាំងពីនេះក្នុងពេលតែមួយ។

រហូតមកដល់ពេលនេះមិនមានព័ត៌មានគួរអោយជឿទុកចិត្តនិងរបាយការណ៍វេជ្ជសាស្រ្តដែលបង្ហាញថាការញ៉ាំមីនិងភេសជ្ជៈផឹកភេម៉ុតអាចបណ្តាលឱ្យក្រពះរបស់ខ្លួនផ្ទុះនៅឡើយទេ។

ប្រសិនបើអ្នកញ៉ាំមីនិងភេសជ្ជៈក្នុងពេលតែមួយរួចហើយមានអារម្មណ៍ថាតឹងពោះខ្លាំងនោះវាគឺជាសញ្ញាដូចដែលយើងបានបង្ហាញខាងលើនេះហើយ។

ប្រសិនបើអ្នកមិនអាចឈប់ញ៉ាំមីនោះទេ អ្នកគ្រាន់តែកុំញ៉ាំភេជ្ជសៈមានជាតិហ្គាស់ក្នុងពេលតែមួយអី។

ប្រែសម្រួលដោយ៖​ Kalib9
ប្រភព៖ GOODTIMES

Loading...

Leave a Comment