សូមប្រុងប្រយ័ត្នបងប្អូន!!! ការដករោមក្លៀកច្រើនពេកនឹងអាចបណ្ដាលឱ្យអ្នកកើតជំងឺមហារីកសុដន់

ការដករោមក្លៀកដោយច្រើនប្រដាប់ដករោមខ្លៀកគឺគ្រោះថ្នាក់ខ្លាំងណាស់ ហើយវានឹងធ្វើឱ្យអ្នកបាត់បង់រសជាតិ វាមិនត្រឹមតែមានផលប៉ះពាល់ដល់សុខភាពនោះទេហើយថែមទាំង មានបញ្ហាដែលអ្នកនឹកស្មានមិនដល់។

ទម្លាប់នៃការដករោមក្លៀកមនុស្សគ្រប់គ្នាគិតថាវាជារឿងសាមញ្ញ ពីព្រោះឃើញថាមនុស្សជាច្រើនធ្វើសកម្មភាពមួយនេះ។ ប៉ុន្តែមនុស្សតិចតួចណាស់ដែលបានដឹងថាវាគឺជាមូលហេតុដែលធ្វើឱ្យស្បែកក្លៀករបស់អ្នកនឹងខ្មៅលើសដើម។

កាន់តែដកវានឹងទទួលបានលទ្ធផលកាន់តែអាក្រក់ គឺដុះច្រើនជាងមុន និងពិបាកដកជាងមុនទៅទៀត។ របួសដោយសារតែការដករោមក្លៀក កើតឡើងដោយសារតែការរលាក ការចេញឈាមតាមរោមក្លៀក ហើយវានឹងធ្វើឱ្យអ្នករមាស់យ៉ាងខ្លាំង។ ដោយមិនបានគិតអំពីថាតើប្រដាប់ដករោមក្លៀកបានសំអាតឬមិនបានសំអាចនោះទេបន្ទាប់ពីដករួច។ បាក់តេរីដែលចេញមកពីញើសនឹងបណ្ដាលឱ្យមានការរលាក នឹងបណ្ដាលឱ្យមានពងបែកក្នុងរន្ធរោម ហើយវាក៏អាចធ្វើឱ្យមានការឈឺចាប់ផងដែរ។

មនុស្សមួយចំនួនដឹងថាផលប៉ះពាល់នៃការដករោមក្លៀកនឹងធ្វើឱ្យរន្ធញើសកាន់តែមានច្រើន លើសពីនេះទៅទៀតវាក៏បង្កើតក្លិនខ្លួនមិនល្អផែមទៀតផង។ អ្វីដែលគួរឱ្យកត់សម្គាល់បំផុតនោះគឺបន្ទាប់ពីប្រើប្រាស់ក្រែមកម្ចាត់ក្លិនខ្លួននឹងត្រូវបានប្រើដើម្បីធ្វើឱ្យសារធាតុគីមីបញ្ចូលរន្ធញើសចូលក្នុងខ្លួននិងបង្កើនហានិភ័យនៃជំងឺមហារីក។

ដើម្បីការពារសុខភាពក្លៀករបស់អ្នក វិធីក្នុងការដករោមក្លៀកផ្សេងមួយទៀត ហើយទាំងអស់នេះជាវិធីសាស្ត្រដើម្បីដករោមក្លៀកផ្សេងមួយទៀដែលមានសុវត្តិភាព។ ហើយគ្រឿងផ្សំដែលមានដូចជា ក្រូចឆ្មា ទឹកដោះគោជូ ម្សៅរមៀត វានឹងធ្វើឱ្យក្កៀករបស់អ្នកព្យាបាលរបួសនៅលើស្បែកក្លៀកនៅពេលដែលអ្នកដករោមក្លៀក។

សំភារៈត្រូវមានដូចជា៖ 

  • ក្រូចឆ្មា មួយផ្លែ។
  • សូដាដុតនំបីស្លាបព្រា។
  • ទឹកដោះគោជូដែលគ្មានជាតិស្ករ ពីរស្លាបព្រា។
  • អំបិលម៉តមួយពែង។

វិធីក្នុងការធ្វើ៖

បន្ទាប់ពីអ្នកងូតទឹកពេលល្ងាចរួចហើយ ហាន់ក្រូចឆ្មាពាក់កណ្តាលដាក់ជាមួយអំបិលម៉តរួចហើយយកវាទៅលាបនៅក្រោមក្លៀក។ បន្ទាប់ពី ៥ទៅ ១០ នាទីលាងជំរះជាមួយទឹកក្តៅវានឹងជួយបំបាត់កូនរោមក្រោមស្បែក ហើយនឹងជួយកាត់បន្ថយនៃការដុះថែមទៀត។

យកទឹកដោះគោជូដាក់ក្នុងចានតូចមួយ ដែលយកក្រូចឆ្មាច្របាច់ចូលក្នុងនោះហើយកូរវាឱ្យសព្វ។ បន្ទាប់មកយកម្សៅរមៀតទៅដាក់ចូលបន្ថែមនៅក្នុងល្បាយរួចហើយយកវាទៅលាបក្រោមក្លៀក ថ្មមៗ ហើយនៅពេលដែលអ្នកលាបរួចហើយអ្នកអាចយកក្រដាសទៅដាក់ពីលើនោះ។

បន្ទាប់ពីរយៈពេលប្រហែល ១៥ទៅ២០នាទី អ្នកអាចមកវាចេញ ហើយជាសម្អាតជាមួយទឹកស្អាត។

ការអនុវត្តរូបមន្តនេះពីរដងក្នុងមួយសប្តាហ៍នឹងធ្វើឱ្យរោមក្លៀកលែងដុះតទៅទៀត។ ទោះបីជាវាដុះក៏ដុះមិនច្រើនដូចមុននោះទេ។

ប្រែសម្រួលដោយ៖ Kalib9

ប្រភព៖ GOODTIMES

Loading...

Leave a Comment