៤ កន្លឹះដើម្បីឱ្យអ្នកចេះលើកទឹកចិត្តខ្លួនឯង និងរស់នៅជាមួយជីវិតសប្បាយរីករាយ

ប្រសិនបើអ្នកមានអារម្មណ៍តានតឹង ហើយគ្មានការលើកទឹកចិត្តសម្រាប់ខ្លួនឯង អ្នកអាចដកដង្ហើមឱ្យធូរស្រាល ដើម្បីទទួលបានផលល្អ ហើយវាពិតជាមានភាពសាមញ្ញតែមានឥទ្ធិពលដើម្បីឱ្យអ្នកមានភាពល្អត្រលប់មកវិញ។

ខាងក្រោមនេះគឺជាគន្លឹះចំនួន៤ ដែលនឹងមិនត្រឹមតែស្តារនូវការលើកទឹកចិត្តរបស់អ្នកដើម្បីទទួលបានភាពជោគជ័យនោះទេ ថែមទាំងផ្ដល់និយមន័យផ្ទាល់ខ្លួនរបស់អ្នកអំពីជីវិតដែលទទួលបានជោគជ័យនិងសប្បាយរីករាយ។

១. បង្ហាញភាពសប្បាយរីករាយជារៀងរាល់ថ្ងៃនៅលើបណ្ដាញសង្គម

វាមិនមែនជាដំណឹងល្អទេ។ ប៉ុន្តែក្នុងការពិនិត្យមើលថាតើទំនាក់ទំនងរបស់អ្នកគាំទ្រឬលើកទឹកចិត្តបំផុសគំនិតអប់រំ។

សាស្រ្តាចារ្យវិទ្យាសាស្រ្តសង្គម James Fowler និង Nicholas Christakis ពន្យល់ពីរបៀបដែលយើងត្រូវមើលកំរិតទីបីនៃការបំបែកខ្លួនដើម្បីកំណត់អ្នកដែលមានឥទ្ធិពលលើសុភមង្គលរបស់យើងនៅក្នុងទំនាក់ទំនងសង្គមរបស់យើង។

ជាទូទៅមនុស្សមានភាពសប្បាយរីករាយដោយសារតែមិត្តភក្តិកម្រិតរបស់ពួកគេ ហើយជាពិតសេសនោះគឺនៅពេលដែលអ្នកមានមិត្តភក្ដិនៅលើបណ្ដាញសង្គម។ ដើម្បីបង្កើនការលើកទឹកចិត្តនិងភាពសប្បាយរីករាយរបស់អ្នក អ្នកមិនមែនគ្រាន់តែសម្លឹងមើលមិត្តរបស់អ្នកទេ។ អ្នកគួរមើលមិត្តរបស់មិត្តរបស់អ្នក។

២. បង្កើន ការទំនាក់ទំនង ការងារ បុគ្គលិកលក្ខណៈ

តើអ្នកធ្លាប់សួរខ្លួនឯងថាតើទិដ្ឋភាពណាខ្លះនៃទំនាក់ទំនងរបស់អ្នកល្អសម្រាប់អ្នកហើយនាំអ្នកឱ្យមានភាពសប្បាយរីរាយ? តើអ្នកពិបារណាទេថាអ្វីដែលអ្នកបានផ្ដល់ជូនឱ្យអ្នកមានសុភមង្គល និង ថាតើការធ្វើអ្វីមួយដើម្បីបង្កើតសុភមង្គល?

តើអ្នកពិចារណាផងដែរនូវអ្វីដែលអ្នកចូលរួមចំពោះអ្នកទាំងនោះហើយថាតើការធ្វើវាក៏នាំមកនូវសុភមង្គលដល់អ្នកដែរឬទេ?

វាដល់ពេលហើយដែលអ្នកមិនត្រឹមតែ ឆ្លុះបញ្ចាំងអ្វីដែលអ្នកទទួលបានពីទំនាក់ទំនងរបស់អ្នកនោះទេហើយថែមទាំង សេចក្ដីល្អដែលអ្នកអាចផ្ដល់ឱ្យមនុស្សជុំវិញខ្លួនរបស់យើង។

កំណត់គោលដៅផ្ទាល់ខ្លួនរបស់អ្នកនិងធ្វើអ្វីដែលជាភារកិច្ចរបស់អ្នក។ ការបង្កើនទំនាក់ទំនងរបស់អ្នកប្រចាំថ្ងៃនឹងជួយឱ្យអ្នកធ្វើការអ្វីមួយកាន់តែលឿន។

៣. ការបង្កើតឬក៏៏ចូលរួមជាមួយក្រុមដើម្បីបញ្ចេញគំនិតរបស់អ្នក

លោក ណាប៉ូឡេអុងហ៊ីល បានបង្កើតគំនិតនៅក្នុងសៀវភៅរបស់គាត់ដែលបានបោះពុម្ពផ្សាយជាលើកដំបូងក្នុងឆ្នាំ ១៩៣៧ គិតនិងរីកលូតលាស់​តែសហគ្រិនម្នាក់នៅតែមានជីវិតឯកកោរយ៉ាងខ្លាំង។ ការចូលរួមជាមួយក្រុមអ្នកបញ្ចេញគំនិត និងការលើកទឹកចិត្ត។ នៅពេលដែលអ្នកចូលរួមនៅក្នុងក្រុមខុសអ្នកនឹងទទួលបានផលមិនល្អផងដែរ។

នៅពេលដែលអ្នកចូលរួមជាមួយមនុស្សដែលមានគំនិតល្អអ្នកមិនត្រឹមតែការរក្សាការលើកទឹកចិត្តឱ្យមានភាពងាយស្រួលនោះទេការគិតរបស់អ្នកក៏មានការរីកចម្រើនផងដែរ។

៤. វិនិយោគលើបទពិសោធមិនមែនវត្ថុក្រៅខ្លួននោះទេ

ការចាយលុយតាមតែចិត្តរបស់អ្នកវាអាចនឹងធ្វើឱ្យអ្នកក្ស័យធនបាន។ នៅពេលអ្នកដែលពឹងទៅលើវត្ថុណាមួយដើម្បីលើទឹកចិត្តឬជំរុញអ្នកឱ្យធ្វើអ្វីមួយ អ្នកនឹងមានគ្រោះថ្នាក់ហើយថែមទាំងមិនពេញចិត្តជាមួយអ្វីដែលអ្នកមានឡើយ។

ផ្ទុយទៅវិញការចេះលើកទឹកចិត្តខ្លួនឯង តាមបទពិសោធន៍នៃការអាន ការស្ដាប់ នឹងអាចធ្វើឱ្យមានអារម្មណ៍ថាជឿជាក់លើខ្លួនឯង ហើយអ្នកនឹងទទួលបានជោគជ័យតាមការគ្រោងទុក។

មិនត្រូវកំណត់ទេសភាពស្រស់ស្អាតនៅខាងចុង ឥន្ធនូទេ។ អនុវត្តអារម្មរបស់អ្នកពីមួយជំហានទៅមួយជំហាន អ្នកនឹងទៅដល់គោលដៅនៃសុភមង្គល។

ប្រែសម្រួលដោយ៖ Kalib9

ប្រភព៖ LIFEHACK

Loading...

Leave a Comment