នារីម្នាក់ក្លាហានហ៊ានរៀបការជាមួយសពមិត្តប្រុស ដើម្បីបញ្ជាក់ក្តីស្រឡាញ់អស់ពីបេះដូង

ពិតណាស់ គូស្នេហ៍​ជាច្រើន​តែង​ប្រាថ្នា​ក្តី​សុ​បិ​ន្ត​មួយ បាន​រៀប​មង្គលការ​ដ៏​មានន័យ​ជាមួយគ្នា ដើម្បី​កសាង​ជីវិត​គ្រួសារ​មួយ​មាន​កូនចៅ​ប្រកបដោយ​សុភមង្គល ។ ប៉ុន្តែ បំណង​នេះ បានធ្វើ​ឲ្យ​គូស្នេហ៍​ខ្លះប្រែជាសោកកា និងគ្រំគ្រា​ទ្រូងឥតល្ហែគ្មានថ្ងៃបំភ្លេចបាន ដោយសារតែ​ដៃគូ​របស់ខ្លួន ត្រូវ​លាចាក​លោក​ទៅ​យ៉ាង​អាឡោះអាល័យ​ក្រែ​លែង ដោយសារ​មូលហេតុ​ផ្សេងៗ ។​

ជាក់ស្តែង សំរាប់​គូស្នេហ៍​វ័យក្មេង​មួយគូ​នេះ​វិញ ពិតជា​កំសត់​ខ្លាំងណាស់ ដោយ​ខាង​ប្រុស​បាន​លាចាក​លោក​ក្នុង​គ្រោះថ្នាក់​ម៉ូតូ​មួយ ទាំង​ពួកគេ​ទាំងពីរ​កំពុង​ស្រឡាញ់គ្នា​យ៉ាងខ្លាំង ហើយ​ជាពិសេស នឹង​គ្រោង​រៀបការ​ជាមួយគ្នា​នៅ​ថ្ងៃមុខ​នេះ​ទៀតផង ។​

​យោងតាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា នារី​ម្នាក់​ឈ្មោះ Te Madrona Talusan បានធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ភ្ញាក់ផ្អើល និង​មានការ​អាណិតអាសូរ​ដល់នាងជួសតែម្តង ខណៈ​ឃើញ​នាងបង្ហាញ​ពី​ភក្តីភាព​ស្នេហា​ដ៏​ស្មោះស្ម័គ្រ​របស់​នាង ចំពោះ​ដៃគូ​របស់​នា​ងឈ្មោះ Rumpel Talusan ។ នាង​បាន​និយាយ​ទាំង​ទឹកភ្នែក​ថា ថ្វីបើ​គូ​ដណ្តឹង​របស់​នាង​បាន​លាចាក​លោក​នេះ​ក៏ពិតមែន តែ​ក្តី​ស្នេហា​របស់គាត់​ពុំ​ស្លាប់​នោះទេ ហើយ​ការស្លាប់​នេះ ក៏​ពុំ​អាច​រារាំង​នាង​រៀបការ​ជាមួយ​គាត់​បានឡើយ ៕

Loading...

Leave a Comment