អស្ចារ្យ ឬក៏ បំផ្លាញ!!គ្រាន់តែតោឈើដ៏ធំ១ក្បាលនេះ ត្រូវប្រើកម្លាំងជាងចម្លាក់២០នាក់ និងទម្រាំរួចរាល់៣ឆ្នាំឯណោះ

ដូចដែលយើងគ្រប់គ្នាដឹងហើយថាអ្នកមានមានលុយច្រើននៅមិនសុខនោះទេ។ មហាសេដ្ធីតែងតែរកនឹកឃើញធ្វើអ្វីប្លែកៗដើម្បីបង្អួតពីភាពអស្ចារ្យ របស់ខ្លួនជាពិសេសនៅប្រទេសចិនតែម្ដង។ ជាក់ស្ដែងដូចដែលយើងបានឃើញស្រាប់អំពីចម្លាក់សត្វតោដ៏ធំមហិមាត្រូវបានគេឆ្លាក់ចេញពីដើមគ្រញូងតែមួយដើមប៉ុណ្ណោះ។

ចម្លាក់តោដែលមានប្រវែងជាង១៤ម៉ែត្រ ទទឹង៤ម៉ែត្រនិងកម្ពស់ជាង៥ម៉ែត្រ វាអាចអោយគ្រប់គ្នានឹកស្រមៃបានថាដើមគ្រញូងមួយដើមនេះមានអាយុមិនតិចឆ្នាំនោះទេទំរាំរក្សាទំហំបានធំដូច្នេះ។

សូមបញ្ជាក់ថាចម្លាក់តោមួយនេះចំណាយពេលឆ្លាក់រហូតដល់បីឆ្នាំដែលជាកម្មសិទ្ធរបស់មហាសេដ្ធីចិនម្នាក់ ប៉ុន្តែវាឆ្លាក់ឡើងនៅប្រទេសមីយ៉ាន់ម៉ាដែលជាកន្លែងកំណើតរបស់ដើមគ្រញូងនេះមុននឹងវាវិវត្តន៍ទៅជាសត្វតោនឹងត្រូវបានគេដឹកយកទៅតាំងនៅប្រទេសចិន៕

Loading...

Leave a Comment