អាសូរណាស់!! ​បុរសវ័យ​ក្មេង​ជាឪពុក​ជីករណ្តៅ ​​នាំកូនស្រី​ទៅដេករាល់ថ្ងៃ ដោយសារតែ…

នេះ​ជា​រឿងរ៉ាវ​មួយ​របស់​បុរស​វ័យក្មេង​ឈ្មោះ Zhang Liyonng អាយុ ២៤ ឆ្នាំ នៅ​អ៊ិន​ជៀង ខេត្ត ស៊ី​ឈួន ប្រទេស​ចិន កំពុង​ធ្វើ​ឲ្យ​បេះដូង​មនុស្ស​ជាច្រើន​រញ្ជួយ​ចិត្ត​អាណិត​ក្រៃលែង ។​

តាម​គេហទំព័រ Toutiano ប្តី​ប្រពន្ធ​លោក Lyong សុទ្ធសឹង​ជា​កម្មករ​ចំណូល​ក្នុង​១​ខែៗ​របស់​ប្តី​ប្រមាណ ៤០០ ដុល្លារ យ៉ាងច្រើន ទោះបី​គាត់​ប្រឹង​ធ្វើ​បន្ថែម​ម៉ោង​ក្តី ។ ចំណូល​ប៉ុណ្ណឹង​គ្រប់គ្រាន់​សំរាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ​ប៉ុណ្ណោះ ពុំ​អាច​និយាយ​ដល់​រឿង​ព្យាបាល​ជំងឺ​កូនស្រី​ឡើយ ។​

​កូនស្រី​របស់​អ្នក​ទាំងពីរ គឺ Zhang Lei អាយុ ២ ឆ្នាំ មាន​ជំងឺ​ពី​កំណើត គឺ​ពុំ​អាច​ទ្រាំទ្រ​បាន​អាកាសធាតុ​ត្រជាក់​ដូច​មនុស្ស​ធម្មតា​ឡើយ ។ ទន្ទឹម​នោះ ភរិយា​របស់លោក កំពុង​ពរ​ពោះ​កូន​ទី​២​ទៀត ធ្វើ​ឲ្យ​ឱកាស​សន្សំ​លុយ​សំរាប់​ព្យាបាល​ជំងឺ​ឲ្យ​កូន កាន់តែ​ពុំ​អាចមាន​លទ្ធភាព ។​

​ដោយ​ពុំមាន​ជម្រើស​អ្វីមួយ​ផ្សេង លោក Liyong បាន​ទៅ​ជីក​ទុក​រណ្តៅ​មួយ​ស្រដៀង​នឹង​ផ្នូរ​កប់ស​ពនៅ​ដើមភូមិ រួច​តែង​នាំ​កូនស្រី​ទៅ​ដេក​ក្នុងនោះ​ជាមួយគ្នា ។​

​លោក​បកស្រាយ​ថា វា​ជា​វិធី​ដែល​គាត់​ជួយ​ឲ្យ​កូនស្រី​សម្រប​ខ្លួន​បន្តិច​ម្តងៗ ជាមួយ​ធាតុ​ត្រជាក់ និង​គិតថា ស្លាប់​ពុំមែន​ជា​រឿង​អ្វី​គួរ​ឲ្យ​ខ្លាច​នោះទេ ។ វេលា​ខ្លះ​ដែល​លោក​ដេក​ក្នុងនោះ គិតថា នឹង​ស្លាប់​ជាមួយ​កូនស្រី​អភព្វ ប៉ុន្តែ នៅ​ឪពុកម្តាយ ភរិយា​ដែល​កំពុង​ពរ​ពោះ ?

​ពេលខ្លះ​លោក​ក៏​ផ្ញើ​សារ​ប្រាប់​ដោយ​ប្រយោលៗ បំណង​ចង់ «​ទម្លាប់​» ឲ្យ​ភរិយា​ថា «​ស្លាប់​គ្មានអ្វី​គួរ​ឲ្យ​ខ្លាច​ទេ​! ប្តី និង​កូនស្រី តែង​នៅ​ស្រឡាញ់ និង​ក្បែរ​អូន​ជានិច្ច​» ។​

​ក្មេងស្រី Lei ដេក​ជាមួយ​ឪពុក​ក៏​ពុំ​សម្តែង​ការភ័យខ្លាច​អ្វី​ដែរ នាង​ដេក​ស្ងៀម ហើយ​ពេលខ្លះ​ក៏​ដេកលក់​ជាមួយ​ឪពុក ។​

​ពេល​បែក​សាយ​រឿង​របស់លោក Liyong និង​មូលហេតុ​ពី​សកម្មភាព​ចម្លែកៗ ជាមួយនឹង​មហា​ស​ញ្ចេ​ត​នា​របស់គាត់​ចំពោះ​កូនស្រី​រង​ជំងឺ​ពី​កំណើត ធ្វើ​ឲ្យ​មនុស្សម្នា​មានការ​អាណិតអាសូរ និង​រំភើប​ចំពោះ​ទឹកចិត្ត​របស់​បុរស​ជា​ឪពុក​ម្នាក់នេះ ៕​

Loading...

Leave a Comment