​ស្ទើរក្អួតឈាម!! ថ្ងៃមង្គលការកូនក្រមុំអាយុ១៤ឆ្នាំដែលមានផ្ទៃពោះ ត្រូវបានកូនកម្លោះធ្វើឱ្យផ្អើលពេញរោងដោយសារ..(មានវីដេអូ)

រោងការដ៏ធំមួយ តុបតែងហ៊ឺហា មានផ្កាភ្ញីចម្រុះពណ៌យ៉ាងស្រស់ស្អាត រៀបចំកៅអី តុ យ៉ាងគាប់ភ្នែក ត្រៀម​ទទួលភ្ញៀវប្រមាណ ជិត១០០ តុ។ ប៉ុន្តែពុទ្ធោ! រង់ចាំដល់ថ្ងៃត្រង់ទៅហើយ បែរជាមិនឃើញកូនកម្លោះមកទៀត ធ្វើឱ្យ​កូនក្រមុំ និងបងប្អូនសាច់ញាតិ ជ្រួលច្របល់ និង ខកចិត្តអស់សង្ឃឹមរកទីបំផុតគ្មាន។ អាពាហ៍ពិពាហ៍ខកចិត្តនេះ កើតឡើងនៅ​ស្រុក​ខៅភ្នំ ខេត្ត​ក្រៈប៊ី ប្រទេសថៃ ។

ស្ថិតក្នុងវ័យ ១៤ ឆ្នាំ កូនក្រមុំដ៏សែនរកាំចិត្ត បានថ្ពក់ស្នេហ៍ក្បែរគម្ពោតព្រៃ ជាមួយកម្លោះវ័យ ១៧ឆ្នាំ ផ្តេកផ្តួល រញ្ជួលប្រាណជាមួយគ្នា រហូតមានផ្ទៃពោះ។ ធ្លាក់ក្នុងភក់ដ៏អាប់កិត្តិយសបែបនេះ កូនស្រីបានសុខចិត្ត​ចំណាយថ្លៃ​មង្គលការ ៣ សែនបាត តែកូនកម្លោះសុំចុះថ្លៃទឹកដោះឱ្យនៅត្រឹម ១,៥ សែនបាតបានហើយ ដើម្បីបង្កើតអាពាហ៍ពិពាហ៍មួយសាងគ្រួសារនឹងគេ។

លោក ភុង (ឈ្មោះគេហៅក្រៅ) អាយុ ៦៨ ឆ្នាំ និងលោកស្រី មួយ អាយុ ៥៦ ឆ្នាំ ជាឪពុកម្តាយរបស់កូនក្រមុំ ដែលមុននេះ បានមក ឈររង់ចាំទទួលភ្ញៀវដោយក្តីអន្ទះសា និងចង់ស្រុតជង្គង់ ប៉ុន្តែល្មមតែដល់ពេលរសៀល ទើបមានការផ្តល់​កម្លាំងចិត្តពីបងប្អូនញាតិមិត្ត។
គាត់បានរៀបរាប់ថា មង្គលការនេះបានត្រៀម ១ ខែមុន ក្រោយពីសាច់ញាតិ​ខាងប្រុសចូលមកនិយាយចែចង់​ សុំ​ភ្ជាប់សាច់ ឈាមជាមួយកូនស្រីអាយុ ១៤ ឆ្នាំ។ មុនដំបូងបានយកថ្លៃបណ្ណាការ ៣,៥ សែនបាតពីខាងប្រុស ព្រោះគាត់​មាន​កូនស្រីតែម្នាក់​គត់ ប៉ុន្តែខាងប្រុសបានសុំបញ្ចុះថ្លៃឱ្យនៅត្រឹម ១៥០.០០០ បាត និងបានមើលវេលានៃថ្ងៃមង្គលការត្រឹមត្រូវតាមការគន់គូរបស់លោកអាចារ្យ។ មុនដល់ថ្ងៃរៀបការ កូនកម្លោះបានសុំបញ្ចុះថ្លៃដដែលទៀត ប៉ុន្តែគាត់បានបញ្ជាក់ទៅវិញ គឺនៅដដែល។ ពេលវេលា​នៃថ្ងៃមង្គលការបានមកដល់ អ្វីៗត្រៀមរួចស្រេច ក្នុងតម្លៃចំណាយ ៣ សែនបាត។
សល់មួយថ្ងៃដល់ថ្ងៃរៀបការ វេលាយប់ កូនកម្លោះបានទូរស័ព្ទប្រាប់ថា មិនអាចមករៀបការបានទេ ដោយសារគ្មាន ប្រាក់បង្គ្រប់!!!

ឮដូច្នេះ គាត់សឹងតែធ្លាក់ថ្លើមប្រមាត់ ហើយក៏ប្រឹក្សាយោបល់ជាមួយបងប្អូន ថានឹងនៅតែបន្តពិធី មង្គលការនេះដដែល តែឪពុកម្តាយខាងស្រី ក៏បានទៅប្តឹងឱ្យកូនកម្លោះទទួលខុសត្រូវក្នុងរឿងនេះ។

កូនស្រីខ្ចីអាយុ កំពុងសិក្សានៅអនុវិទ្យាល័យ ក្នុងវ័យ ១៤ ឆ្នាំ បានបង្ហូរទឹកភ្នែកយ៉ាងសោកសង្រេង ព្រោះបេះដូង ប្រមាត់ ថ្លើម ពោះវៀន ត្រូវភ្លើងកំណាចរបស់កូនកម្លោះដុតរោលគ្មានប្រណី។ ចំណែកកូនកម្លោះ វ័យ១៧ ឆ្នាំ ជាអ្នក​ស្រុកធុងយ៉ៃ ខេត្តណៈខន ស្រ៊ីថាំម៉ារ៉ាច ប្រុសពូកែញ៉ែតាមហ្វេសប៊ុក ស្គាល់គ្នាបាន ១ ឆ្នាំ អន្ទងបេះដូងកុមារី ឱ្យលង់​ខ្លួន ពួនឆី និង នាំនាងអូនទៅលេងដល់ផ្ទះជាច្រើនលើក រហូតមានផ្ទៃពោះ ៥ ខែ ទើបបណ្តាលឱ្យមានការ​បង្កើត​ «មង្គលការចុកឈាម» នេះឡើង៕

សូមទស្សនាវីដេអូនៃពិធីមង្គលការដ៏កំសត់នេះដូចខាងក្រោម៖

យោងតាមព័ត៌មាននេះផងដែរ ក៏សូមដាស់តឿនដល់ឪពុកម្តាយទាំងឡាយ ជាពិសេសបងប្អូននារីសូមកុំយកតម្រាប់តាមនារីខាងលើអី ព្រោះចុងក្រោយគ្មានអ្វីក្រៅពីរងនូវវិបដិសារីពេញមួយជីវិតនោះទេ។

ពេលអានរួចកុំកំណាញ់អី សូមជួយស៊ែរបន្តម្នាក់មួយផងជាការដាស់តឿនគ្នា សូមអរគុណ

Loading...

Leave a Comment