ជីវិតអ្នកនឹងមិនធុញទ្រាន់នោះទេ ប្រសិនបើអ្នកមានកូនៗបែបនេះ !

ដោយឃើញឡានរបស់ខ្លួនត្រូវបានគូសដោយកូនស្រី  ឪពុកនោះមានសកម្មភាពដែលមិននឹកស្មានដល់ថាកូនគាត់បានធ្វើរឿងនេះ !

ស្ទើរតែគ្រប់គ្នាទៅហើយដែលមានរថយន្តក្នុងសុបិន្តផ្ទាល់ខ្លួននោះ ហើយពួកគេមានតែងតែបារម្ភនិងថែរក្សាឡានដែលពួកគេចូលចិត្ត ។ ប៉ុន្តែអ្វីដែលឪពុកម្នាក់នៅតៃវ៉ាន់ធ្វើគឺមិនដូចបុរសដទៃទៀតនោះទេ គាត់បានធ្វើឱ្យរថយន្តនេះក្លាយជា ‘ផ្ទាំងស’ សម្រាប់កូនស្រីរបស់គាត់ដើម្បីគូរទៅវិញ ! គាត់មិនបានទៅរារាំងកូនស្រីគាត់មិនឲ្យគូរលេងនោះទេ ។

ឪពុកកូនស្រីនេះមានឈ្មោះថាលោក Yang បានបង្ហោះរូបភាពឡានដែលគាត់ចូលចិត្តបំផុតនៅលើហ្វេសប៊ុកខ្លួន ដែលពេញទៅដោយគំនូររបស់កូនស្រីគាត់នៅលើឡានរបស់គាត់។

តែសម្រាប់ឪពុកម្ដាយផ្សេងខ្លះវិញ ពេលឃើញរថយន្តដែលពួកគេពេញចិត្តកំពុងតែរងការខូចខាតបែបនេះ ប្រហែលជាពួកគេខឹងនឹងកូនខ្លួនឯងហើយមើលទៅ  ប៉ុន្តែសម្រាប់លោក Yang គឺមិនដូចនោះទេ បែរជាសប្បាយចិត្តទៅវិញ !

យោងទៅតាមរូបគាត់បាននិយាយថា គាត់នឹងមិនលុបគំនូរទាំងនេះទេព្រោះគាត់ចង់ធ្វើឱ្យវាជាការចងចាំដ៏ផ្អែមល្ហែមបំផុតសម្រាប់កូនស្រីរបស់គាត់នៅពេលគាត់ធំឡើង។
កូនស្រីរបស់គាត់បានគូររូបគ្រួសាររបស់គាត់ជាមួយនឹងពពកដ៏ធំៗនៅចំពីលើក្បាល ។ នៅក្នុងរូបភាពនាងក៏បានគូសពីគ្រួសាររបស់ទាំងអស់ផងដែរ ហើយនាងបានសរសេរថាម្នាក់នៅខាងឆ្វេងគឺជាជីតារបស់នាងដែលបានស្លាប់ទៅហើយ ។ រូបភាពនេះមានអត្ថន័យច្បាស់លាស់សម្រាប់គ្រួសាររបស់ពួកគេ ។

បន្ទាប់ពីការគូរគំនូរបានបញ្ចប់នឹងទទួលបានជោគជ័យរួចមក នាងក៏បានលាបពណ៌ទៅលើតួអក្សរមួយចំនួនផងដែរ ។
ដោយឃើញរូបភាពជាច្រើនដែលបានគូសបង្ហាញនៅលើឡានរបស់គាត់លោក Yang បានសន្យាថាគាត់នឹងថែរក្សារូបភាពនេះហើយនឹងមិនលុបរូបភាពទាំងនេះនោះទេ។

 

 

កែសំរួលដោយ kalib9

ប្រភព goodtimes

Loading...

Leave a Comment