ក្មេងប្រុសអាយុ 10 ឆ្នាំបានសន្សំប្រាក់បានចំនួន 1,200 ដុល្លារដើម្បីទិញចិញ្ចៀនពេជ្រមួយសម្រាប់ម្តាយរបស់ខ្លួន(មានវីដេអូ) !

អ្វីដែលក្មេងប្រុសអាយុ 10 ឆ្នាំនេះបានធ្វើគឺល្អ ហើយគាត់រស់នៅក្នុងប្រទេសចិនបានធ្វើឲ្យម្ដាយរបស់គាត់មានការភ្ញាក់ផ្អើលនាពេលថ្មីៗនេះ គឺទិវាលនៃសេចក្តីស្រឡាញ់របស់គាត់ចំពោះម្តាយរបស់គាត់កន្លងមកនេះ ។

ក្មេងប្រុសជនជាតិចិនម្នាក់បានធ្វើរឿងដ៏អស្ចារ្យគឺគាត់បានសន្សំលុយទាំងអស់ដែលគាត់បានទទួលនៅក្នុងពិធីចូលឆ្នាំចិនកន្លងមកនេះ ដើម្បីទិញចិញ្ចៀនពេជ្រសម្រាប់ម្តាយរបស់គាត់។

យោងតាម SoraNews24 ក្មេងប្រុសនេះបានសន្សំប្រាក់ជាង 8.800 យន់ (1.200 ដុល្លារ) ក្នុងឱកាសបុណ្យចូលឆ្នាំចិនថ្មីនេះដែលទទួលបានអាំងប៉ៅហើយបានទិញចិញ្ចៀនសម្រាប់ម្តាយរបស់គាត់តែម្តង ។

ក្មេងប្រុសនេះបាននាំម្តាយរបស់ខ្លួនចូលទៅហាងលក់គ្រឿងអលង្ការមួយនៅផ្សារទំនើបនៅខេត្តហ៊ូប៊ីប្រទេសចិនភាគកណ្ដាលដើម្បីឱ្យម្ដាយរបស់គាត់រើសនិងមើលចិញ្ចៀនពេជ្រដែលគាត់ស្រឡាញ់ ។

បុគ្គលិកម្នាក់នៅហាងគ្រឿងអលង្ការបាននិយាយថា “គាត់ចង់ទិញចិញ្ចៀនពេជ្រមួយសំរាប់ម្តាយរបស់គាត់ដែរ បន្ទាប់ពីបានឃើញក្មេងប្រុសនេះទិញចិញ្ចៀនពេជ្រសំរាប់ម្តាយរបស់គាត់នោះ ” ។

ម្តាយរបស់ក្មេងប្រុសរូបនេះបានជ្រើសរើសយកចិញ្ចៀនពេជ្រមួយដែលមានតម្លៃ 8.100 យាន់ (1.197 ដុល្លារអាមេរិក)  ។

ម្តាយរបស់ក្មេងប្រុសនេះបានគិតថាកូនប្រុសរបស់គាត់ គ្រាន់តែនិយាយលេងនិងកំប្លែងជាមួយគាត់តែប៉ុណ្ណោះនៅពេលពួកគេបានដើរកាត់មុខហាងលក់គ្រឿងអលង្ការប៉ុណ្ណោះ ។

ទោះបីជាយ៉ាងណាក៏ដោយសកម្មភាពរបស់នាងក្រោយមកបានធ្វើឱ្យកូនប្រុសរបស់នាងនេះស្រក់ទឹកភ្នែកនិងឱបម្តាយខ្លួនហើយយំ ។

តោះមើលវីដេអូរវាងកូនប្រុសនិងម្តាយ នៅថ្ងៃទិវាលនៃសេចក្តីស្រឡាញ់ នៅទីនេះ

កែសំរួលដោយ kalib9

ប្រភព goodtimes

Loading...

Leave a Comment