ជប៉ុនបានបង្កើតព្រះសង្ឈមនុស្សយន្តដែលចេះបង្រៀនផ្នែកសាសនាជំនួសមនុស្សបាននៅក្នុងទីក្រុងក្យូតូ(មានវីដេអូ) !

ប្រាសាទក្នុងប្រទេសជប៉ុនមួយកន្លែងដែលមានភាពបុរាណ មានការផ្តល់ជូននៅព្រះសង្ឈមនុស្សយន្តមួយពីរដ្ឋាភិបាលដែលមានតំលៃ 900.000 ដុល្លាដើម្បីផ្តល់ការបង្រៀនព្រះពុទ្ធសាសជំនួសឲ្យព្រះសង្ឈទៅកាន់ពុទ្ធសាសនិក ។ មនុស្សយន្តព្រះសង្ឈនេះដើរដោយប្រព័ន្ធប្រតិបត្តិការ Android ដែលមានឈ្មោះថា Kannon មានមូលដ្ឋានលើព្រះពុទ្ធសាសនាតាមប្រពៃណីហើយត្រូវបានរចនាឡើងដើម្បីទាក់ទាញមនុស្សវ័យក្មេងៗឲ្យចាប់អារម្មណ៍លើពុទ្ធសាសនាវិញ ។ រ៉ូប៊ឺតនេះបានផ្តល់សេចក្ដីអធិប្បាយលើកដំបូងនៅវិហារ Kodaiji ក្នុងទីក្រុងក្យូតូ ដែលវិហារនេះបានកសាងតាំងពីឆ្នាំ 1619 មកម្លេះ ។

ប្រព័ន្ធប្រតិបត្តិការ Android នេះគឺជាលទ្ធផលនៃការសហការគ្នារវាង ប្រាសាទ Kodaiji នេះ  និងលោក ហ៊ីរ៉ូស៊ីអ៊ីស៊ីហ្គូរ៉ូ (Hiroshi Ishiguro) សាស្រ្តាចារ្យនៃមនុស្សយន្តឆ្លាតវៃនៅសាកលវិទ្យាល័យអូសាកា ។

មនុស្សយន្តនេះមានកំពស់ដល់ទៅ 77 អុិនឈ៍ (1,95 ម៉ែត្រ) និងទំងន់ 132 ផោន (59 គីឡូក្រាម) ។

 

 

 

 

 

 

កែសំរួលដោយ​​​  kalib9

ប្រភព  designyoutrust.com

Loading...

Leave a Comment