នេះជាវិធីសាស្រ្តថ្មីសំរាប់ជួយដល់អាយុជីវិតមនុស្សឲ្យជៀសផុតពីក្នុងអាគារដែលកំពុងឆាបឆេះក្នុងរយៈពេលពីរបីនាទីប៉ុណ្ណោះ(មានវីដេអូ) !

នេះជាបំពង់ស្រូបយកអ្នកចុះពីលើអគារដែលកំពុងឆេះ ហើយវាអាចកែសម្រួលឱ្យសមទៅនឹងអាគារណាមួយដែលអាចប្រើវាពីជាន់នីមួយៗរបស់អគារ ។
ឧបករណ៍នេះវាធន់ទៅនឹងភ្លើង ដែលអាចឲ្យអ្នកចុះពីលើអគារដោយសុវត្តិភាពបំផុត ។

មនុស្សជាច្រើននៅមិនដឹងពីភាពលំបាកនិងគ្រោះថ្នាក់ដែលជាប់គាំងនៅក្នុងអគ្គីភ័យអគារដ៏ខ្ពស់ៗនៅឡើយទេ ។ ពេលខ្លះអ្នកពន្លត់អគ្គីភ័យត្រូវការពេលវេលាច្រើនដើម្បីជួយសង្គ្រោះជនរងគ្រោះទាំងអស់ដែលជាប់នៅក្នុងអគ្គិភ័យនោះ ហើយក៏មិនអាចជួយបានទាំងអស់គ្នាបានឡើយ ។

ជាសំណាងល្អអ្នករចនាជនជាតិអង់គ្លេសម្នាក់បានបង្កើតការជួយសង្គ្រោះជីវិតដែលអាចជួយសង្គ្រោះយ៉ាងឆាប់រហ័សនូវជនរងគ្រោះដែលមានកម្ពស់ពី 24 ជាន់ និងដាក់បាន 20 តំបន់ផ្សេងគ្នាក្នុងអគារមួយ ដែលមានសុវត្ថិភាពក្នុងរយៈពេលមួយនាទី ។

បច្ចុប្បន្ននេះឧបករណ៍នេះបានផលិតប្រវែងដែលអាចជួយដល់ទៅជាន់ទី 50 ដើម្បីគេចផុតពីលើអគារទៅដល់ដីដោយសុវត្ថិភាពបំផុត ។

វាមានសុវត្ថិភាពនិងងាយស្រួលសម្រាប់មនុស្សចាស់និងកុមារតូចៗក្នុងការប្រើប្រាស់បំផុត ។

សូមមើលពីរបៀបដែលបំពង់បង្ហូរមនុស្សពីលើអគារខ្ពស់ៗ នៅទីនេះ !

កែសម្រួលដោយ kalib9

ប្រភព goodtimes

Loading...

Leave a Comment