ខ្លោចផ្សារណាស់!! ជិតដល់ថ្ងៃចូលរោងការ នារីម្នាក់ជិះម៉ូតូទៅធ្វើការបែរជាជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ ចោលគូដណ្តឹង និងក្រុមគ្រួសារទាំងអាល័យ….

គ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់ទៅលើនារីនារីស្រស់ស្អាតម្នាក់ស្លាប់ភ្លាមៗនៅកន្លែង បន្ទាប់ពីបើកម៉ូតូសេ១២៥ វ៉ាជែងរថយន្តក្រុងមិនផុតជ្រុលទៅបុកម៉ូតូលេតច្រាសទិស បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង១៥នាទីព្រឹក ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវ១៩៦២ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។ នារីរងគ្រោះមានឈ្មោះ កង ភារម្យ អាយុ២៤ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ នៅមុនកើតហេតុជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ សេរី២០១៨ ពណ៌ខ្មៅ ពាក់

ស្លាកលេខ ពោធិ៍សាត់ 1I-3318 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ វ៉ាជែងរថយន្តក្រុង តែមិនផុតជ្រុលបុកជាមួយម៉ូតូលេត បើកច្រាសទិស ពណ៌ទឹកប្រាក់ មិនទាន់មានពាក់ស្លាកលេខ បើកបរដោយយុវជនម្នាក់ឈ្នោះ ផាន សាវនា អាយុ២១ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន មានទីលំនៅ ភូមិកប់ស្រូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រងរបួសដំណំ ។ ក្រោយកើតហេតុ ក្រុមគ្រួសារ សាច់ញាតិ នារីរងគ្រោះ ក្នុងអារម្មណ៍ក្តុកក្តួល នឹកស្រណោះ មិនគួរជួបរឿងបែបនេះ មួយពព្រិចភ្នែកសោះ គ្រោះថ្នាក់ចរាចរណ៍ ផ្តាច់សង្ឋខានាងដូចជាស្រស់ៗពេក ។

ក្រោយពីសមត្ថកិច្ចជំនាញចុះទៅពិនិត្យរួច ប្រគល់ជូនក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី រីឯម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទកនៅការិយាល័យចរាចរណ៍ជើងគោកក្រុង រងចាំដោះស្រាយពេលក្រោយ ៕

 

 

 

 

 

 

 

 

 

 

 

 

 

 

Loading...

Leave a Comment