មានមនុស្សច្រើនណាស់ដែលនិយាយដូចអ្នកប្រាជ្ញ តែបែរជាប្រព្រឹត្តដូចមនុស្សល្ងង់ខ្លៅ។ ព្រះពុទ្ធ – Flashnews.Asia គំនិត | Pelklas

មានមនុស្សច្រើនណាស់ដែលនិយាយដូចអ្នកប្រាជ្ញ តែបែរជាប្រព្រឹត្តដូចមនុស្សល្ងង់ខ្លៅ។ ព្រះពុទ្ធ

សុភាសិតមានន័យថា ជាពាក្យដែលគេបានសរសេរ ឬនិយាយជាឃ្លា ឬជាល្បះខ្លីៗអំពីចរិយារបស់មនុស្ស សភាវៈរបស់សត្វ និងសភាពពិតរបស់ធម្មជាតិប្រកបដោយវាចារពីរោះជាប់ចិត្ត និងបង្កប់អត្ថន័យខ្លឹមសារដ៏ជ្រាលជ្រៅ ខាងការអប់រំដល់មហាជនឲ្យលោកអនុវត្តតាម ឬជៀសវាងឲ្យឆ្ងាយ ឬក៏បានជាការពិចារណា ។

ពន្យល់ពាក្យ

1. ស្លោក មានន័យថា សម្លោក ពាក្យសរសើរ ពាក្យរាលចួនរណ្តំ ពាក្យកាព្យសម្រាប់សូត្រសរសើរគុណ ឆន្ទ គាថាជា ភាសាបាលី ឬសំស្ក្រឹត សេចក្តីសរសើរ ។

2. ភាសិត៖ សម្តី ពាក្យ អ្វីដែលនិយាយហើយ អ្វីដែលពោលហើយ ។

3. ទុព្ភាសិត៖ មានន័យថា ពាក្យអាក្រក់ សម្តីដែលនាំឲ្យប្រព្រឹត្តអាក្រក់ ។

ពាក្យផ្ទុយ

សុភាសិត # ទុព្ភាសិត

សរសើរ # បង្អាប់

សុភាសិតនិងពាក្យស្លោកគំរូ ៖

1. អាក្រក់ៗចុះឲ្យតែល្អ ក្រៗចុះឲ្យតែមាន។

2. បើឆ្ងល់ឲ្យខំសួរ ឆ្ងើយសំនួរមិនបានឲ្យខំជ្រាវ។ ប៉េង

3. សំណាងពឹងចំណេះ តម្រិះពឹងការព្យាយាម។ ប៉េង

4. ចង់ដុះឲ្យដាំ ចង់ចាំឲ្យឧស្សាហ៍រំឭក។ ប៉េង

5. ចង់ឆ្លាតឲ្យឆ្លុះ ចង់ដុះឲ្យដាំ។ ប៉េង

6. ចង់បានផ្លែឲ្យថែគល់ ចង់ស្វែងយល់ឲ្យស្រាវជ្រាវ។ ប៉េង

7. ត្រុកៗអ្នកស្រុកមើលងាយ រលាស់គូថខ្ចាយ មានឱតមានភណ្ឌ។

8. ចង់មានកុំខ្លាចក្រ ចង់ល្អកុំខ្លាចយូរ។

9. ស្រលាញ់កាយកប់ ស្អប់កាយឡើង។ អ្នកស្រីកែវ ច័ន្ទបូរណ៍

10. ចិត្តជាចំណង់ សតិតម្រង់ ប្រាជ្ញាជាដំណោះស្រាយ។ អ្នកស្រីកែវ ច័ន្ទបូរណ៍

11. ការអាន គឺជាការបណ្តុះគ្រាប់ពូជនៃបញ្ញា ។ (ច័ន្ទ ឫទ្ធី)

12. ឃ្លោកលិច អំបែងអណ្តែត។

13. ចំណេះកើតពីភាពឧស្សាហ៍ វាសនាកើតពីការតស៊ូ ព្យាយាម អំណត់។ ខឹម ច័ន្ទសុអហំ

14. ចង់ធំឲ្យជីក ចង់រីកឲ្យបង្កើតថ្មី។ ប៉េង

15. ត្រូវហ៊ានជំនះនឹងវាសនា ត្រូវថែរក្សាជាតិឲ្យគង់។ ប៉េង

16. បង្កើនសុខភាពដោយអាហារ បង្កើនបញ្ញាដោយការអប់រំ។ ប៉េង

17. គ្នាច្រើនបង្កើនកម្លាំងចិត្ត ចូលសហការណ៍គំនិត អភិវឌ្ឍន៍លៀនលយ។ ប៉េង

18. ឈើពុកទុកធ្វើជី ឈើល្អត្រូវសំភី ច្នៃធើ្វគ្រឿងសង្ហារឹម។ ប៉េង

19. សប្បុរសព្រមដោយបញ្ញា ប្រសើរថ្លៃថ្លា ទុជ៌នសុំញ៉ម។ប៉េង

20. ឈើផ្លែច្រើនសន្ធឹក បើថៃស្លឹករស់បានយូរ។ ប៉េង

21. ផ្លូវវៀចត្រូវលះបង់ ផ្លូវណាត្រង់ដើរតាមហោង។ ប៉េង

22. ធ្វើស្រែឲ្យថែទឹក រកស៊ីញឹកផលកើនទ្វេរ។ ប៉េង

23. អតីតកាលជូរចត់ បច្ចុប្បន្នស៊ូហត់ អនាគតរុងរឿង ។

24. សៀវភៅគឺជាមាតា ប្រាជ្ញាគឺជាកម្លាំង (អាវុធ)។

25. រៀនថ្ងៃមិនគ្រប់ រៀនយប់បន្ថែម ។

26. អានក្នុងចិត្ត គិតក្នុងខ្លួន ជាក្បូននៃចំនេះដឹង ។

27. បើចង់ឲ្យស្រួចដូចបន្លា ត្រូវតែឧស្សាហ៍ដុះដែកដុល។ឮ

28. សៀវភៅ ជាឃ្លាំងទ្រព្យដ៏ប្រសើរ ។

29. អានច្រើន ចេះច្រើន បង្កើនស្នាដៃ ។

30. ទូកពឹងច្រវា ការសិក្សាពឹងការព្យាយាម ។

31. ហ្វឹកហាត់ច្រើននាំឲ្យមានភាពអង់អាច សំបូរអ្នកប្រាជ្ញទើបនគររុងរឿង។ ប៉េង

32. ចេះច្រើនភាសាប្រាជ្ញាឈ្លាសវៃ ដឹងច្រើនសេចក្តី ប្រិមប្រិយប្រព្រឹត្ត។

33. ចេះច្រើនភាសាប្រាជ្ញាឈ្លាសវៃ ដឹងច្រើនសេចក្តី ប្រិមប្រិយប្រព្រឹត្ត។

34. ស្គាល់ចំណុចខ្សោយនាំឲ្យចង់ប្រែ ស្គាល់ចំណុចពូកែចង់ថែឲ្យកើន។

35. ការសង្ស័យ គឺជា កូនសោរនៃចំណេះដឹង។

36. ខណៈណាអ្នករឹតតែខំធ្វើការស្រាវជ្រាវរកចម្លើយ ខណៈនោះអ្នកនឹងរឹតតែទទួលបានជោគជ័យ។

37. សំណាងពឹងចំណេះ អ្នកប្រាជ្ញចេះពឹងគម្ពីរ។

38. ការសិក្សា គឺជា ការរៀបចំបម្រុងទុកដ៏ប្រសើរបំផុតសម្រាប់អនាគត។

39. ការរៀនសូត្រ គឺ ជាកំណបទ្រព្យដែលទៅតាមម្ចាស់គ្រប់កន្លែង។

40. គំនិត គឺ ជាកំណប់ទ្រព្យសម្រាប់ប្រើប្រាស់គ្រប់ពេលវេលា។

41. មិនសូវប្រាជ្ញ ឲ្យឧស្សាហ៍គិត មិនសូវគំនិត ពិនិត្យឲ្យបានច្រើន។

42. បរាជ័យបង្កើតឱកាសប្រសិនបើអ្នកបរាជ័យ ចូរកុំអស់សង្ឃឹម ព្យាយាមវាម្តងទៀត។

43. មានជីវិត គឺមានក្តីសង្ឃឹម។

44. ជីវិតរស់ របស់នៅ។

45. បរាជ័យគ្រាន់តែជាឱកាសមួយដើម្បីចាប់ផ្តើមឲ្យយើងមានភាពឆ្លាតវៃ។

46. គ្មានសេចក្តីក្លាហាននិងការតាំងចិត្ត ពិតជាគ្មានសេចក្តីរុងរឿងឡើយ។

47. យើងមិនរៀនតែពីក្នុងសាលាទេ តែគឺ ត្រូវរៀនពីជីវិតផង។

48. ការរៀនមិនមានតែនៅក្នុងសាលានោះទេ។

49. សាលារៀនមាននៅគ្រប់ទីកន្លែង។

50. រស់ គឺរៀន យើងរៀនដើម្បីសុខភាពជីវិត។

51. កុំនៅស្ងៀមដោយមិនបានធ្វើអ្វីសោះ។

52. កុំនៅស្ងៀមដោយមិនបានរៀនអ្វីសោះ។

53. កុំនៅស្ងៀមដោយមិនបានអានអ្វីសោះ។ ប៉េង

54. ចូរនៅនឹងការងារជាដរាប។

55. ការអានមិនមែន សំគាល់លើការចាំមាត់ទេ តែគឺ ត្រូវយល់ពីអ្វីដែលគេចង់និយាយ និងដឹងនូវអ្វីដែលយើង កំពុងតែ គិត។ ប៉េង

56. វាគឺ ស្ថិតនៅក្នុងពេលវេលាលំបាកនិងឈឺចាប់បំផុតនេះហើយដែលមនុស្សអស្ចារ្យកើតឡើង។

57. អានសៀវភៅល្អ គឺសន្ទនាជាមួយបណ្តាអ្នកប្រាជ្ញនៃបណ្តាសតវត្សរ៍កន្លងមក។ ដេកាត