អត្ថបទប្ដីល្អ! ផ្ញើជូនប្រុសៗជាពិសេស អានហើយពិចារណា – Flashnews.Asia ប្លែកៗ | Pelklas

អត្ថបទប្ដីល្អ! ផ្ញើជូនប្រុសៗជាពិសេស អានហើយពិចារណា

ភាគច្រើននៃមនុស្សប្រុស គឺតែងតែឆាប់ណាយចិត្ត ជាពិសេស គឺពេលរៀបការក្លាយជាគ្រួសារ ក៏ចាប់ផ្ដើមចង់ណាយពីប្រពន្ធ ព្រោះតែនាងប្រែប្រួលសម្រស់ នាងហាក់ចាស់លែងស្អាតដូចមុន នាងមានកូន សម្រស់នាងក៏លែងស្រស់ស្អាត លែងផូរផង់ លែងខ្ញង់ដូចកាលនាងនៅក្រមុំហើយ។

ក៏ប៉ុន្តែ ក្នុងនាមជាប្ដីល្អ​ ទោះប្រពន្ធបែបណា ក៏នៅតែស្រឡាញ់ នៅតែថ្នាក់ថ្នម យកចិត្ត នឹកគិត ស្មោះត្រង់នឹងនាងដូចដើម។ មិនថាប្រពន្ធមានរូបរាងបែបណា​ ក្លាយទៅជាអ្វី ក្នុងនាមជាប្ដី គឺគ្មានថ្ងៃបោះបង់ប្រពន្ធកូនខ្លួនឯងឡើយ។

24177960_1899612417019143_1171678580271218688_n_1538104297

សូមប្រុសៗទាំងឡាយ នឹក និងចងចាំផងថា ៖- ប្រពន្ធជាមនុស្សស្រីម្នាក់ ដែលអ្នករំអុកឪពុកម្ដាយឱ្យទៅចូលស្ដីដណ្ដឹងនាង

- ប្រពន្ធជាមនុស្សស្រីម្នាក់ ដែលព្រមចាកចេញពីគ្រួសារនាង ដើម្បីមករួមដំណើរជីវិតជាមួយអ្នក

- ប្រពន្ធជាមនុស្សស្រីម្នាក់ ដែលព្រមលះបង់គ្រប់យ៉ាងដើម្បីអ្នក ដោយមិនខ្លាច

- ប្រពន្ធជាមនុស្សស្រីម្នាក់ ដែលព្រមរួមសុខរួមទុក្ខ និងព្រមលំបាក ពុះពារឧបសគ្គជាមួយអ្នក

- ប្រពន្ធជាមនុស្សស្រីម្នាក់ ដែលគ្មានថ្ងៃនឹងបោះបង់អ្នក មិនថាអ្នកស្ថិតក្នុងកាលៈទេសៈណាក៏ដោយ

- ប្រពន្ធជាមនុស្សស្រីម្នាក់ ដែលតែងតែនឹកគិតដល់អ្នកមុនគេ គ្រប់ពេល គ្រប់វេលា មិនថានៅជិត ឬនៅឆ្ងាយ ...

- ប្រពន្ធជាមនុស្សស្រីម្នាក់ ដែលតែងតែរអ៊ូរទាំ និងរករឿង ស្ដីថាឱ្យអ្នកដូចម្ដាយអ៊ីចឹង តែគ្រប់យ៉ាង ក៏ព្រោះតែនាងស្រឡាញ់ និងបារម្ភពីអ្នកដូចកូន គឺស្រឡាញ់លើសជីវិតនាងទៅទៀត ... ។

30086810_622509651433207_807902697205268480_n_1538104300

សូមកុំភ្លេចថាអ្នកមានប្រពន្ធ មានកូន សូមកុំបោះបង់ប្រពន្ធកូនចោល បើអ្នកមិនចង់ឱ្យជីវិតអ្នក ដុនដាប តែលតោលពេលចាស់ទៅ។ ឧត្តមស្វាមី ក្រក្រីតស៊ូ ស៊ីអត់ស៊ីឃ្លានជាមួយគ្នា ដូច្នេះ ពេលមានបានធូរធារ សូមកុំបោះបង់គ្នាចោលឱ្យសោះ កុំក្បត់នាង កុំមានស្រី ធ្វើបាបចិត្តនាង ព្រោះមានតែប្រពន្ធទេ ដែលនឹងនៅក្បែរអ្នករហូតដល់ដង្ហើមចុងក្រោយ៕

25022201_252620468605997_371577270252339200_n_1538104299

26065720_141598089880046_2382781593065357312_n_1538104299

36738137_293356494570928_3164938478181941248_n_1538104301

36752637_419174555262716_4271897819767373824_n_1538104302

38422954_231707407490786_2145607649234780160_n_1538104303

42078507_482909158855298_6405854442196161148_n_1538104280

ក្នុងស្រុករក្សាសិទ្ធ