ខ្លាចបំផុត គឺការឈឺចាប់ និងការបាត់បង់ តែបន្ទាប់ពីជីវិត បានឆ្លងកាត់ការឈឺចាប់ ហើយត្រូវបាត់បង់ហើយនោះ វាក៏គ្មានអ្វីគួរឱ្យខ្លាចទៀតដែរ – Flashnews.Asia ប្លែកៗ | Pelklas

ខ្លាចបំផុត គឺការឈឺចាប់ និងការបាត់បង់ តែបន្ទាប់ពីជីវិត បានឆ្លងកាត់ការឈឺចាប់ ហើយត្រូវបាត់បង់ហើយនោះ វាក៏គ្មានអ្វីគួរឱ្យខ្លាចទៀតដែរ

ជឿថាមនុស្សគ្រប់រូប សុទ្ធតែខ្លាចជីវិតជួបការឈឺចាប់ និងត្រូវបាត់បង់មនុស្សដែលខ្លួនស្រឡាញ់ ហើយក៏គ្មាននរណាម្នាក់ ដែលចង់ជួបនឹងរឿងហេតុបែបនេះនោះឡើយ តែយ៉ាងណាក៏ដោយ ក៏ជីវិតមនុស្សម្នាក់ៗ សុទ្ធតែត្រូវជួប និងឆ្លងកាត់នូវបញ្ហាទាំងនេះ សុទ្ធតែមិនអាចចៀស ឬគេចវេះបាននោះឡើយ។

យ៉ាងណាមិញ បើរឿងហេតុមិនអាចគេច ឬចៀសបានហើយនោះ គឺមានតែដាក់ចិត្ត បើកចិត្ត និងធ្វើចិត្តព្រមប្រឈមមុខ និងទទួលយកការពិត មិនថាបញ្ហា ការលំបាកខ្លាំងយ៉ាងណានោះទេ ក៏យើងនៅតែត្រូវពុះពារវាទៅឱ្យបានដែរ។

50ceaae96dc8188502a0e138611a1929

គ្មានអ្នកណាចង់ជួបការបាត់បង់ក្នុងជីវិតនោះឡើយ តែបើវាត្រូវតែបាត់ហើយ ក៏មិនអាចឃាត់ឃាំងបានដែរ ម្យ៉ាងទៀត ប្រសិនបើជីវិតយើង ត្រូវបាត់បង់អ្វីៗគ្រប់យ៉ាងហើយនោះ ពេលនោះ យើងក៏មិនបាច់ទៅភ័យខ្លាចនឹងបាត់បង់អ្វីទៀតនោះដែរ។

ដូចគ្នានឹងការឈឺចាប់ នៅពេលដែលជីវិតយើងជួបការឈឺចាប់ ខូចចិត្តម្ដងហើយម្ដងទៀត យើងប្រាកដជាសុំា ទម្លាប់នឹងការឈឺចាប់នោះ ដូច្នេះ ក៏មិនមានអ្វីដែលអាចធ្វើឱ្យយើងប៉ះពាល់ និងរងការឈឺចាប់ទៀតនោះឡើយ។

85b402b57ff9f787a7e79d84d11d8b80

នៅពេលដែលជីវិតសុំា ឬទម្លាប់ជាមួយនឹងអ្វីហើយនោះ មិនថាជាការឈឺចាប់ ឬបាត់បង់នោះទេ ក៏យើងនៅតែត្រូវបន្តទៅមុខ ព្យាយាម ពុះពារ ហែលឆ្លងទៅដដែល ទោះត្រូវទៅម្នាក់ឯង ដើរតែម្នាក់ឯង ក៏យើងមិនអាចនឹងបោះបង់ផ្លូវខ្លួនឯង ឬបោះបង់ខ្លួនឯងចោលបានឡើយ។

ត្រូវចាំថា ការឈឺចាប់ ឬការបាត់បង់ វាគ្រាន់តែជាវិញ្ញាសារ ដែលទេវតាដាក់សម្រាប់ធ្វើតេស្តយើង ចង់ដឹងពីកម្លាំងការ កម្លាំងចិត្ត និងកម្រិតនៃគំនិតបញ្ញារបស់យើងតែប៉ុណ្ណោះ ដូច្នេះហើយ មានជីវិត ត្រូវតែស៊ូបន្ត កុំចុះចាញ់ ឬបាក់ទឹកចិត្ត យើងអាចបាត់បង់គ្រប់យ៉ាង តែហាមបាត់បង់ឧត្តមគតិ និងឆន្ទៈ អ្នកអាចឈឺចាប់ ខូចចិត្ត តែមិនត្រូវអស់សង្ឃឹម ឬបាក់ទឹកចិត្តជាដាច់ខាត៕

E07dcfecbec6a3bc5fb50f9255239626

អត្ថបទ ៖ PH Knongsrok / ក្នុងស្រុកសូមរក្សាសិទ្ធិ