ជ្រើសរើសរូបសញ្ញាណាមួយដែលអ្នកពេញចិត្ត ដើម្បីដឹងថា តើដំណើរជីវិតអ្នកពេលនេះ ដើរដល់ដំណាក់កាលណាហើយ?

១. បើអ្នកជ្រើសរើសរូបទី១

Screen Shot 2020 08 13 At 11.03.13 AM

នេះបង្ហាញថាជីវិតរបស់អ្នកពេលនេះ ស្ថិតក្នុងដំណាក់កាលថ្ម គឺមានន័យថា ពេលនេះ អ្នកហាក់មិនដឹងថា គួរធ្វើអ្វីបន្តទេ។​ ដ្បិតថាអ្នកមានផែនការតូចធំជាច្រើនសម្រាប់ពេលអនាគត ប៉ុន្តែវាជាផែនការណ៍ដែលអ្នកមិនទាន់ប្រាកដនៅឡើយ អ្នកចេះតែពន្យារពេលម្ដងហើយម្ដងទៀត គឺប្រៀបបាននឹងមិនទាន់មានឱកាសដើម្បីធ្វើសកម្មភាពទាល់តែសោះ។

ដូច្នេះ អ្នកគួរតែមានចិត្តម៉ឹងម៉ាត់ជាងនេះបន្តិចទៅ ហើយចាប់ផ្ដើមធ្វើនូវអ្វីដែលអ្នកបានគិតទុក កុំបណ្ដែតបណ្ដោយពេលវេលាទៀតអី វាមិនមានភាពប្រសើរសម្រាប់អ្នកឡើយ។

២. បើអ្នកជ្រើសរើសរូបទី២

Screen Shot 2020 08 13 At 11.03.17 AM

នេះបង្ហាញថា ជីវិតរបស់អ្នកក្នុងពេលនេះ គឺស្ថិតក្នុងដំណាក់ការអវិវឌ្ឍ និងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ មានរបស់ និងឱកាសល្អៗជាច្រើនដែលកំពុងតែនៅជុំវិញអ្នក ដូច្នេះ អ្នកត្រូវចេះក្ដោបក្ដាប់ និងចាប់យកឱ្យបាន។ តែទោះជាយ៉ាងណា អ្នកត្រូវចេះរក្សាភាពស្ងប់ស្ងាត់ ហើយបន្តទំនុកចិត្ត និងភាពជឿជាក់លើខ្លួនឯងឱ្យបានខ្ពស់។

អ្នកមិនឯកាទេ ព្រោះថា អ្នកមានមិត្តភក្តិ​ និងមនុស្សជាទីស្រឡាញ់នៅក្បែរអ្នកជានិច្ច ដូចនេះ អ្នកក៏មិនត្រូវព្រងើយកន្តើយដាក់ពួកគេដែរ ត្រូវយកចិត្តទុកដាក់ចំពោះពួកគេផង។

៣. បើអ្នកជ្រើសរើសរូបទី៣​

Screen Shot 2020 08 13 At 11.03.22 AM

នេះបង្ហាញឱ្យឃើញថា ដំណើរជីវិតរបស់អ្នកពេលនេះ គឺស្ថិតនៅក្នុងដំណាក់កាលបរាជ័យនៅឡើយ ហើយក៏មិនទាន់មានរឿងណាដែលអ្នកអាចរំពឹងទុកថានឹងអាចប្រសើរបានដែរ។ អ្នកមានអារម្មណ៍ថា ខ្លួនអ្នកកំពុងតែដើរលើផ្លូវមួយដែលមិនមានលទ្ធផលដែលល្អាល់តែសោះ ជាពិសេសនោះគឺ ដំណើរទៅរកកន្លែងមួយដែលអ្នកមិនចង់ទៅ។

បញ្ហានេះ កើតឡើងដោយសារតែអ្នកធ្វើការផ្លាស់ប្ដូរ ដោយមិនបានគិតអ្វីឱ្យបានល្អិតល្អន់។​ ដូច្នេះ ចូរអ្នកចាំថា ទោះជាជីវិតបែបណាក៏ដោយ គ្រប់យ៉ាង គឺសុទ្ធតែមានហេតុផល​ និងលទ្ធផលរបស់វា អ៊ីចឹងហើយ អ្នកមិនត្រូវអស់សង្ឃឹម ឬបាក់ទឹកចិត្តទេ ចូរក្សាគំនិត ហើយអត់ធ្មត់បន្ត ដើម្បីជម្នះភាពបរាជ័យនេះឱ្យបាន។

៤. បើអ្នកជ្រើសរើសរូបទី៤

Screen Shot 2020 08 13 At 11.03.28 AM

នេះបង្ហាញឱ្យឃើញថា អ្នកជាមនុស្សម្នាក់ដែលស្ថិតនៅលើផ្លូវខ្លី​ និងមានគុណសម្បត្តិបំផុត។ វានឹងនាំអ្នកទៅកន្លែងដែលអ្នកត្រូវទៅ។ អ្នកមានកិច្ចការជាច្រើនដែលត្រូវធ្វើ ប៉ុន្តែអ្នកមិនដែលមានអារម្មណ៍នឿយហត់ ធ្លាក់ទឹកចិត្ត ឬធុញទ្រាន់ឡើយ។ អ្នករៀបចំអ្វីៗគ្រប់យ៉ាងឱ្យបានត្រឹមត្រូវ ហើយអាចគ្របដណ្ដប់អ្វីៗទាំងអស់។

ក្នុងពេលជាមួយគ្នានេះដែរ អ្នកមានការអត់ធ្មត់ និងសប្បុរសខ្លាំងណាស់ ចេះជួយអ្នកដទៃជានិច្ច។ ហេតុនេះហើយ ដែលធ្វើឱ្យអ្នកជុំវិញអ្នក តែងតែគោរពស្រឡាញ់អ្នក។ សូមរក្សាចរិត និងស្មារតីនេះសម្រាប់ខ្លួនអ្នកបន្ត កុំឱ្យនរណាម្នាក់ មានឥទ្ធិពលលើការផ្លាស់ប្តូរអ្នកឱ្យសោះ។

៥. បើអ្នកជ្រើសរើសរូបទី៥

Screen Shot 2020 08 13 At 11.03.33 AM

នេះបង្ហាញថា អ្នកនៅឆ្ងាយពីគោលដៅរបស់អ្នកណាស់។ នៅពីមុខអ្នក គឺជាផ្លូវវែងឆ្ងាយ។ អ្វីដែលអាក្រក់ ហាក់ដូចជាបានកើតឡើងចំពោះអ្នកច្រើនណាស់ វាបានជះឥទ្ធិពលដល់អារម្មណ៍របស់អ្នកតាំងពីពេលនោះមក។

អ្នកត្រូវឆ្លងកាត់រឿងនេះ ប្រសិនបើអ្នកពិតជាចង់ឆ្ពោះទៅមុខ ហើយចាប់យកវាសនាដ៏ល្អឡើងវិញ។ ជីវិតគឺខ្លីជាងអ្វីដែលអ្នកគិត ដូច្នេះសូមមេត្តាស្រឡាញ់ខ្លួនឯងឱ្យបានច្រើន។

៦. បើអ្នកជ្រើសរើសរូបទី៦

Screen Shot 2020 08 13 At 11.03.39 AM

នេះបង្ហាញឱ្យឃើញថា​ អ្នកជាមនុស្សម្នាក់ដែលតែងតែព្យាយាមផ្តោតអារម្មណ៍លើអ្វីគ្រប់យ៉ាង ដើម្បីសម្រេចបាននូវអ្វីគ្រប់យ៉ាងដែលអ្នកគិត។

តាមពិតអ្នកកំពុងធ្វើបានល្អលើ “ ដំណើរជីវិត” របស់អ្នក ប៉ុន្តែអ្នកក៏ភ្លេចផ្នែកខ្លះៗដែលមានសារៈសំខាន់នៃជីវិតដែរ។ សូមបន្ថយល្បឿនបន្តិច ដើម្បីមើល និងរីករាយក្នុងជីវិតឱ្យបានយូរអង្វែង៕

ប្រភព ៖​ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)