ជ្រើសរើសដើមឈើមួយដើម្បីដឹងថា តើពេលនេះ អ្នកមាន ភាពតានតឹងកម្រិតណានៅក្នុងចិត្ត?

A. ភាពតានតឹងរបស់អ្នកគឺ ៧០%

Screen Shot 2020 08 13 At 3.17.01 PM

បើអ្នកជ្រើសយកដើមឈើនៅអក្សរ​A នេះមានន័យថា ភាពតានតឹងក្នុងចិត្តអ្នកគឺមាន ៧០% ដ្បិតថារូបរាងខាងក្រៅរបស់អ្នក ហាក់ល្អប្រសើរក៏ដោយ ប៉ុន្តែពេលខ្លះ អ្នកពិតជាធុញថប់យ៉ាងខ្លាំង ជាពិសេសគឺ ពេលជួបរឿងរាវ និងមានបញ្ហាចូលមក ដែលមិនអាចដោះស្រាយបានភ្លាមៗ នេះជាហេតុធ្វើឱ្យអ្នក តែងតែគិត ខ្វល់បារម្ភ និងភ័យព្រួយជាប់មិនលែង។

B.​ ​ភាពតានតឹងរបស់អ្នកគឺ ៩០%

Screen Shot 2020 08 13 At 3.17.07 PM

អ្នកតែងតែមានរឿងតូចចិត្តជាច្រើន គេងមិនលក់នៅពេលយប់ កម្លាំងកំហែងក៏ចុះថយដែរ អ្នកតែងតែស្ងប់ស្ងៀម ហើយសរសេរគ្រប់រឿងទាំងអស់នៅក្នុងគំនិតរបស់អ្នក ដើម្បីស្វែងយល់ថា តើប្រភពនៃភាពតានតឹងរបស់អ្នកគឺជាអ្វី?ហើយរកវិធីសមស្របដើម្បីដោះស្រាយវា។

C. ភាពតានតឹងរបស់អ្នកគឺ ៣០%

Screen Shot 2020 08 13 At 3.17.12 PM

អ្នកជាមនុស្សដែលចេះទប់ចិត្ត ទប់អារម្មណ៍ខ្លួនឯង ជាធម្មតានៅពេលជួបរឿងរ៉ាវ ឬបញ្ហា អ្នកក៏មានស្មារតី មានសុខភាពល្អដើម្បីប្រយុទ្ធប្រឆាំងដែរ។ នៅក្នុងភ្នែករបស់អ្នក អ្នកតែងតែព្យាយាមដោះស្រាយបញ្ហា រឿងធំឱ្យក្លាយជាតូច រឿងតូច ប្រែជាអត់មានរឿង អ្នកតែងតែព្យាយាមគ្រប់គ្រងអារម្មណ៍ ដើម្បីកាត់បន្ថយសម្ពាធរបស់អ្នក។

D. ភាពតានតឹងរបស់អ្នកគឺ ៥០%

Screen Shot 2020 08 13 At 3.17.26 PM

នៅពេលអ្នកស្ថិតក្រោមសម្ពាធ អ្នកអាចដឹងពីរបៀបកែតម្រូវ ប៉ុន្តែផ្នែកមួយទៀតរបស់អ្នក នឹងបង្ខំអ្នក ហើយសង្ឃឹមថាអ្នកអាចដោះស្រាយវាបានយ៉ាងឆាប់រហ័ស។ ដែលចំណុចនេះ វានឹងក្លាយទៅជាសម្ពាធមួយទៀតសម្រាប់អ្នក ដូច្នេះ មានរឿងខ្លះ អ្នកគួរតែព្រមទទួលយក ប្រឈមមុខ ឬក៏បើអាច គួរតែបោះចោលខ្លះទៅក៏ល្អដែរ៕

ប្រភព ៖ Tagsis / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)