កំពូលឆ្នាំទាំង ៣ ដល់វេលាទទួលលាភសំណាង! – Flashnews.Asia ប្លែកៗ | Pelklas

កំពូលឆ្នាំទាំង ៣ ដល់វេលាទទួលលាភសំណាង!

១. អ្នក​កើត​ឆ្នាំ​ថោះ (ទន្សាយ)

អ្នក​កើត​ឆ្នាំ​ថោះ ជា​មនុស្ស​ចូលចិត្ត​ជួយ​យក​អាសា​អ្នក​ដទៃ ហេតុ​នេះ​ហើយ​ពួក​គេ​រមែង​ជួប​សំណាង​ច្រើន​ជាង​គ្រោះ។ នៅ​ក្នុង​ខែឧសភា​នេះ តាម​ពិត​ទៅ​អ្នក​កើត​ឆ្នាំ​ថោះ មាន​ការ​ផ្លាស់ប្តូរ​វិជ្ជមាន​គួរ​ឲ្យ​កត់សម្គាល់​ច្រើន​ហើយ តែ​ចំពាក់កណ្តាលខែ​គឺ​កាន់​តែ​ឡើង​ខ្ពស់​ត្រដែត​ថែម​ទៀត។

ពួក​គេ​បើ​កាន់​ជំនួញ​ក្នុង​ដៃ នឹង​ទទួល​បាន​លាភ​ធំ ហើយ​បើ​កំពុង​បម្រើ​អាជីព​ការងារ​ណា​មួយ នឹង​មាន​ថ្នាក់​លើ​ចាប់​អារម្មណ៍​ពី​សមត្ថភាព ហើយ​គិតគូរ​ផ្តល់​ប្រយោជន៍​បន្ថែម​ឲ្យ។ និយាយ​ពី​រឿងរ៉ាវ​ស្នេហា អាច​ជា​ដល់​វេលា​ជួប​គូ​ពិត​ក្នុង​ជីវិត​ទៀត​ផង។

២. ឆ្នាំរោង៖ មនុស្ស​ដែល​កើត​ក្នុង​ឆ្នាំរោង ច្រើនតែ​មាន​ភាពស្មោះត្រង់ និង​ទៀងត្រង់ ប៉ុន្តែ​ពេលខ្លះ​ក៏​ខឹង​ដូច​ភ្លើង​ដែរ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ពួកគេ​គឺ​ជា​មនុស្ស​ដែល​រស់នៅ​ដោយ​ភាពស្មោះត្រង់ មិនមែន​ដើម្បី​ផល​ចំណេញ​ឡើយ។ ដោយសារ​ការ​ពេញចិត្ត​ពី​ព្រះ ពួកគេ​នឹង​មាន​លាភ​សំណាង និង​ពរជ័យ​ជាច្រើន​ក្នុង​ជីវិត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពេល​ពួកគេ​ឈាន​ដល់​អាយុ​ពេញវ័យ ពួកគេ​ត្រូវ​បាន​ដឹកនាំ​ដោយ​មនុស្ស​ថ្លៃថ្នូរ ដូច្នេះ​អាជីព​របស់​ពួកគេ​មិន​សូវ​ពិបាក ហើយ​ឆាប់​ទទួល​បាន​ជោគជ័យ​ទៀត​ផង។

ដោយសារតែ​ភាពទាក់ទាញ​របស់​ពួកគេ មនុស្ស​ដែល​កើត​ក្នុង​ឆ្នាំ​រោង តែងតែ​មាន​ទាក់ទាញ​ចំពោះ​មនុស្ស​ភេទ​ផ្ទុយ​គ្នា​ខ្លាំង​ទៀត​ផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣. ឆ្នាំរកា៖ អ្នក​ដែល​កើត​ក្នុង​ឆ្នាំ​រកា​តែងតែ​មាន​វិន័យ​ខ្ពស់។ ពួកគេ​ក៏​មាន​ភាព​ឯករាជ្យ ខ្លាំងក្លា និង​ក្លាហាន​ផង​ដែរ។ តាំង​ពី​ក្មេង​មក ពួកគេ​ត្រូវ​​បាន​គេ​ស្គាល់​ដោយសារ​ភាព​ក្លាហាន និង​អង់អាច។

ពួកគេ​ជា​មនុស្ស​ដែល​ងប់ងល់ មាន​ទឹកចិត្ត និង​អាច​ជំរុញ​អ្នកដទៃ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រៅ​ពី​នេះ​ពួកគេ​ត្រូវ​បាន​ថ្នាក់ដឹកនាំ និង​អ្នក​រួម​ការងារ​ជាមួយ​គោរព​ទៀត​ផង។ ដោយសារតែ​ទេពកោសល្យ​ខ្ពស់​របស់​ពួកគេ ដូច្នេះ​ហើយ​ពួកគេ​តែងតែ​ទទួល​បាន​ឱកាសល្អ​សម្រាប់​ការ​ឈាន​ទៅមុខ។

អ្នក​កើត​ឆ្នាំ​រកា មាន​ជោគវាសនា​មាស និង​អនាគត​ភ្លឺស្វាង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បន្ទាប់​ពី​អាយុ ៣៥ ឆ្នាំ ពួកគេ​នឹង​សម្រេច​បាន​នូវ​សមិទ្ធផល​មួយ​ចំនួន​ធំ​ក្នុង​អាជីព និង​ជីវិត។

មនុស្ស​ដែល​កើត​ក្នុង​ឆ្នាំ​នេះ ពូកែ​ខាង​ទំនាក់ទំនង និង​មាន​មិត្តភ័ក្ដិ​គ្រប់​ទីកន្លែង​ដែល​ពួកគេ​ទៅ ដូច្នេះ​ងាយស្រួល​ជួប​មនុស្ស​ដែល​គាំទ្រ​ដល់​គេ​ណាស់៕

(*) អត្ថបទសម្រាប់ឯកសារយោងតែប៉ុណ្ណោះ!