ជឿអត់? សូម្បីតែរាងរបស់យើង ក៏អាចទស្សន៍ទាយដឹងពីជោគជតា មាន ឬក្របានដែរ?

តើមួយណាជារាងរបស់អ្នក? ចំណាយពេលត្រឹមតែ ៣ នាទី មើលរាង និងមកមើលការទស្សន៍ទាយតាមបែបចិត្តសាស្ត្រ នោះនឹងអាចដឹងបានថា អនាគតរបស់អ្នកនឹងក្លាយជាអ្នកមាន ជោគជ័យ ឬអ្នកក្រ ក្នុងកម្រិតធម្មតា? តោះ! យើងទៅអានលម្អិតទាំងអស់គ្នា។

១. រាងកាយស្លីម ជាមួយនឹងមុខរាងមូល

អ្នក​ដែល​មាន​រាង​កាយ​ស្គម ប៉ុន្តែ​រឹង​មាំ មាន​សមតុល្យ​ល្អ​បំផុត​គឺ​មុខ​មូល គឺជាមនុស្សដែលមាន​ចរិត​ស្លូតបូត និង​ចេះ​អត់ឱន​ចំពោះ​អ្នក​ដទៃ។ ក្នុង​ការងារ​ពួកគេ​តែងតែ​ដាក់​ជំនឿ​ និង​ភាព​ខ្ជាប់ខ្ជួន​របស់​ពួកគេ​ទាំងអស់ ដើម្បីបំពេញកិច្ចការងារនោះ។ ពួកគេ​ជា​មនុស្ស​មាន​ឆន្ទៈ​ខ្ពស់ រួសរាយ​រាក់ទាក់ អាច​ទប់ទល់​នឹង​បញ្ហា​ប្រឈមបានគ្រប់បែបយ៉ាង។

ដោយសារតែការតស៊ូយ៉ាងខ្ជាប់ខ្ជួន ការងាររបស់ពួកគេត្រូវបានតម្លើងឋានៈយ៉ាងងាយស្រួល និងជួបនូវឱកាសថ្មីៗជាច្រើន។ ទោះជាយ៉ាងណាក៏ដោយ ពួកគេងាយនឹងក្លាយទៅជាមនុស្សមានចិត្តច្រណែននឹងអ្នកដទៃយ៉ាងខ្លាំងដូចគ្នាដែរ។ បើគេនៅតែបន្តចរិតមួយនេះ ថ្ងៃណាមួយ គេអាចនឹងត្រូវបរាជ័យក្នុងជីវិតខ្លួនជាក់ជាមិនខាន។

Image_2022 03 27_200542

២. រាងធាត់ មានត្រចៀកធំ និងមុខធំ

ចរិតលក្ខណៈរបស់មនុស្សធាត់ ត្រចៀកធំ និងមុខធំ គឺពួកគេមានចរិតបើកចំហ សុភាព និងសប្បុរស។ មនុស្សទាំងនេះមានភាពរស់រវើក រហ័សរហួន ចិត្តទូលាយ ចូលចិត្តចូលសង្គម ពួកគេធ្វើសកម្មភាពយ៉ាងសកម្ម។ និស្ស័យរបស់ពួកគេ គឺសុភាពរាបសារ ស្លូតបូត ហើយពួកគេច្រើនតែមានសមត្ថភាពក្នុងការសម្របខ្លួនបានយ៉ាងលឿន ជាញឹកញាប់មានអាកប្បកិរិយាផ្ចង់អារម្មណ៍។

ដូច្នេះហើយ ពួកគេ​ក៏​ជា​មនុស្ស​ដែលមាន​ឋានៈ​សង្គម ​ងាយស្រួល​ជោគជ័យ​ក្នុង​អាជីព​។ ជាពិសេស​ចូល​ដល់​វ័យ​កណ្តាល ​ពួកគេ​មាន​លទ្ធភាព​កាន់កាប់​ទ្រព្យសម្បត្តិ​ដ៏​ច្រើន​។

មនុស្សធាត់ គឺស័ក្តិសមសម្រាប់ការងារការិយាល័យ នយោបាយ ឬការព្យាបាលវេជ្ជសាស្រ្ត ដោយសារតែពួកគេមានសមត្ថភាពដោះស្រាយបញ្ហាបានរហ័ស។ ប៉ុន្តែ​មាន​ពេល​ខ្លះ​ដែល​គេ​ធ្វើ​ខុស​ដោយ​សារ​អំនួតជ្រុល។

៣. រាងកាយរឹង មុខពន្លូត

តាម​នរវិទ្យា មនុស្ស​មាន​រាងកាយ​មាំមួន ដែល​ច្បាស់​ជា​ឆ្លុះ​បញ្ចាំង​ពី​ស្បែក​ខ្លួន ឆ្អឹង​មាំមួន រាងកាយ​សមសួន ស្មា​ទូលាយ ក្រឡេក​មើល​ទៅ​គេ​អាច​មើល​ឃើញ​ថា ​រឹង​មាំ​ខ្លាំង។ នេះត្រូវបានឆ្លុះបញ្ចាំងផងដែរនៅក្នុងចរិតរបស់ពួកគេ ពួកគេជាមនុស្សស្មោះត្រង់ និងចិត្តល្អ ធ្វើការជាមួយនឹងគោលការណ៍ខ្ពស់។ នោះហើយជាមូលហេតុដែលការងារត្រឹមត្រូវសម្រាប់ពួកគេ គឺធ្វើការងារដូចជានាយកប្រតិបត្តិជាដើម។

ក្នុង​ការងារ​ពួកគេ​តែងតែ​ធ្វើ​ការងារ​ប្រកបដោយ​របៀបរៀបរយ មាន​ស្មារតី​ទទួលខុសត្រូវ មាន​វិន័យ​ខ្ពស់​។ ជីវិត​របស់​ពួក​គេ ​គឺ​សាមញ្ញណាស់ មិនចូលចិត្តអួតអាង ឆើតឆាយអ្វីឡើយ។ ពេលខ្លះពួកគេធ្វើការយឺតបន្តិច ដោយសារតែមានការប្រុងប្រយ័ត្នខ្ពស់ និងហ្មត់ចត់។ ជាទូទៅ ពួកគេជាមនុស្សស្មោះត្រង់ និងគួរឱ្យទុកចិត្ត ប៉ុន្តែខ្វះការលេងសើច។

Image_2022 03 27_200602

៤. រាងកាយស្លីមជាមួយនឹងមុខរាងពងក្រពើ

តាម​នរវិទ្យា មនុស្ស​មាន​រាង​ស្លីម និង​មុខ​រាង​ពង​ក្រពើ ច្រើន​តែ​ជា​មនុស្ស​ក្រអឺតក្រទម ពួកគេ​តែងតែ​ចង់​ឱ្យ​អ្នក​ដទៃ​ធ្វើ​តាម​ចិត្ត ចូលចិត្តបញ្ជា។ ពួកគេមានភាពរសើបខ្លាំងចំពោះអ្វីគ្រប់យ៉ាងដែលផ្លាស់ប្តូរជុំវិញពួកគេ។ ពួកគេ​ក៏​ជា​មនុស្ស​ដែល​ស្មោះត្រង់​ជាមួយ​មនុស្ស​គ្រប់​គ្នា​ក្នុង​ជីវិត។

យ៉ាងណាមិញ បើ​ជា​ស្ត្រី ជន​ទាំងនេះ​មាន​វាសនា​រៀបការ​ជាមួយ​ប្តី​អ្នក​មាន ហើយ​រស់នៅ​ពេញ​មួយ​ជីវិត។ បើ​គេ​ជា​មនុស្ស​ប្រុស គេ​ស្មោះត្រង់​នឹង​ឆន្ទៈ​ដើម្បី​ជោគជ័យក្នុងជីវិតរបស់គេ។

៥. រាងកាយស្គមជាមួយនឹងមុខឆ្អឹង

នៅក្នុងបុគ្គលិកលក្ខណៈរបស់ពួកគេ មនុស្សទាំងនេះមានស្មារតីមុះមុត ជានិស្ស័យស្មោះត្រង់។ ម្យ៉ាងទៀត​ក្នុង​ជីវិត​ពួកគេ​មាន​អាកប្បកិរិយា​ប្រយ័ត្នប្រយែង​ខ្លាំង​ពេក​ទើប​ស្ទាក់ស្ទើរ​ធ្វើ​អ្វី​ក៏​មិន​សម្រេចចិត្ត​។ ដូច្នេះហើយ ក្នុងការបំពេញការងារ មនុស្សទាំងនេះពិបាកទៅដល់គោលដៅ ដោយសារនិស្ស័យល្អរបស់ពួកគេ៕

(*) ព័ត៌មានគឺសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ!

ប្រភព ៖ Phunutoday / Knongsrok