ដោយសារ ៧ ចំនុចនេះមនុស្សស្រីមានវ័យម្ភៃក្រាស់ មិនទាន់ចង់រៀបការ

ធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាមនុស្សស្រីដែលឈានដល់វ័យម្ភៃក្រាស់ហើយ តែបែរជាមិនទាន់មានគូ មិនទាន់រៀបការ មានគ្រួសារទៀត? មិនបាច់ឆ្ងល់ទៀតទេ មនុស្សស្រីដែលអាយុច្រើនហើយ តែមិនរៀបការ ក៏មកពីនាងមានចំណុចទាំងប៉ុន្មានខាងក្រោមនេះហើយ ទើបធ្វើឱ្យនាងមិនទាន់មានគូនឹងគេនោះ។

មនុស្សស្រីដែលមានវ័យម្ភៃក្រាស់ តែមិនទាន់រៀបការ ដឹងទេថា នាងជាមនុស្សបែបណា ?

១- នាងជាមនុស្សស្រី រឹងមាំខ្លាំងពេក

នាងមិនទាន់រៀបការ ក៏ព្រោះតែនាងជាមនុស្សស្រីដែលរឹងមាំខ្លាំងពេក ភាពរឹងមាំបានធ្វើឱ្យនាងប្រកាន់គំនិត និងតែងតែគិតថាទោះបីជានាងគ្មានដៃគូជីវិត ក៏នាងអាចរស់នៅ រកស៊ី ចិញ្ចឹម និងមើលថែខ្លួននាងបានដែរ។

9dd875a0dcace8d4b5d9d0a721f9bb4d

២- នាងជាមនុស្សស្រីឆ្លាតពេក

មនុស្សស្រីដែលឆ្លាតខ្លាំងពេក នាងគឺជាមនុស្សដែលមានចំណេះដឹងខ្ពស់ នាងមានសមត្ថភាពខ្លាំងពូកែ ដូច្នេះបុរសដែលចង់ចូលមកក្នុងជីវិតនាង សុទ្ធតែមិនដល់នាង មិនអាចមើលថែនាងបាន ជាហេតុធ្វើឱ្យនាងមិនអាចមើលឃើញបុរសណាឱ្យសមនឹងនាងឡើយ។

៣- នាងពូកែពេក

មនុស្សស្រីដែលខ្លាំងពូកែដែលពេក ច្រើនតែគិតថា ការងារណាក៏នាងអាចធ្វើបានដែរ សូម្បីតែការងារមនុស្សប្រុស ដូច្នោះហើយ ចាំបាច់អីរៀបការ យកប្ដី នាំតែទើសដៃទើសជើងធ្វើអី ព្រោះថានាងអាចធ្វើការងារគ្រប់យ៉ាងបានដោយខ្លួនឯង ដូច្នេះមិនពឹងលើអ្នកណាឡើយ។

៤- នាងស្រឡាញ់សេរីភាពពេក

មនុស្សស្រីដែលស្រឡាញ់សេរីភាពពេក តែងតែចង់ដើរហើរទៅណាមកណាដោយមិនចាំបាច់មានអ្នកណាមកបញ្ជា ពីមុខពីក្រោយ ធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់នាង ដូច្នេះ មានតែនៅម្នាក់ឯងប៉ុណ្ណោះ ទើបនាងអាចទៅណាមកណាបានដោយសេរី មិនបាច់ខ្វល់អ្វីច្រើន ចង់ទៅណាទៅហ្នឹង។

919b22d8c94543846af1abcdda74c9ae

៥- នាងមានបំណងប្រាថ្នាច្រើនពេក

នាងមានគោលដៅជីវិតសន្ធឹកសន្ធាប់ រហូតដល់គ្មានពេលគិតដល់រឿងជីវិតគូ។ ម្យ៉ាងទៀត នៅពេលដែលនាងចង់សម្រេចគោលដៅរបស់ខ្លួនហើយនោះ នាងប្រាកដជាគ្មានពេលគិតគូររឿងគូជីវិតឡើយ ហើយនាងច្បាស់ជាធ្វើយ៉ាងណាដើម្បីតែសម្រេចកិច្ចការងាររបស់នាងតែប៉ុណ្ណោះ។

៦- នាងម៉ឹងម៉ាត់ពេក

មនុស្សស្រីដែលមានភាពម៉ឹងម៉ាត់ មត់ចត់ ច្រើនតែជាមនុស្សស្រីដែលតឹងតែងខ្លាំងពេក រហូតដល់មើលឃើញតែភាពរញ៉េរញ៉ៃ ចំណុចមិនល្អ ហើយទើសចិត្តនាងគ្រប់ពេល ... ដូច្នេះដៃគូជីវិតរបស់នាង ច្បាស់ជាពិបាកនឹងរស់នៅជាមួយនឹងមនុស្សស្រីប្រភេទនេះណាស់។

៧- នាងប្រាកដជាមនុស្សស្រីដែល ពិបាកផ្គាប់ចិត្តបំផុតហើយ ពិតទេ?

ចុងក្រោយ នាងច្បាស់ជាមនុស្សស្រីដែលពិបាកផ្គាប់ចិត្តបំផុត អ្នកណាក៏មើលមិនចូលភ្នែកនាងដែរ អ្នកណាក៏មិនអាចស្ថិតក្នុងគំនិតនាងដែរ ទោះបីមានមនុស្សព្យាយាមយកចិត្តទុកដាក់ចំពោះនាង ផ្គាប់ចិត្តនាង ក៏មិនអាចផ្គាប់ចិត្តនាងបានដែរ៕

C9e200559e628abb7dfb1ce2ac458b02

អត្ថបទ ៖ PH Knongsrok / ក្នុងស្រុកសូមរក្សាសិទ្ធិ