ទម្លាប់១៥យ៉ាង របស់ស្ត្រីជោគជ័យ – Flashnews.Asia យល់ដឹង | Pelklas

ទម្លាប់១៥យ៉ាង របស់ស្ត្រីជោគជ័យ

ប្រសិនបើអ្នកចង់បានអ្វីមួយលឿនទាន់ចិត្ត សួរបុរស, ប្រសិនបើអ្នកចង់ធ្វើអ្វីមួយបានសំរេច សួរស្ត្រី។

MARGARET THATCHER

ជារៀងរាល់ឆ្នាំ Edie Berg ស្ថាបនិកគេហទំព័រ The Strong Women’s Club ការសម្ភាសន៍ជាមួយស្ត្រី ដែលទទួលបានជោគជ័យនៅក្នុងអាជីពទាំងអស់។ អ្នកវិទ្យាសាស្រ្ត អ្នកអវកាស អត្តពលិកសកម្មជន មេដឹកនាំសាសនា អ្នកនិពន្ធ ឬ សូម្បីតែវិនិយោគិន ម្នាក់ៗមានរឿងខុសៗគ្នា ប៉ុន្តែខ្ញុំជឿថា ពួកគេមានលក្ខណៈស្រដៀងគ្នា។ វាជារឿងដ៏អស្ចារ្យមួយ ដើម្បីរៀនពីពួកគេ ហើយឥឡូវនេះខ្ញុំចង់ ចែករំលែកមេរៀនទាំងនោះជាមួយអ្នក។

ខាងក្រោមនេះ គឺជាទម្លាប់ ១៥យ៉ាង ដែលស្ត្រីទទួលបានជោគជ័យ ៤៩នាក់ មានដូចគ្នា៖

១. អភិវឌ្ឍន៍ចំនុចខ្លាំងរបស់គេ

ស្ត្រីដែលទទួល បានជោគជ័យ ជ្រើសរើសផ្លូវរបស់ពួកគេ ដោយគិតពីអ្វី ដែលពួកគេធ្វើបានល្អបំផុត ដូច្នេះពួកគេធ្វើអ្វី ដែលពួកគេស្រឡាញ់។

២. មានមហិច្ឆតាខ្ពស់

ស្ត្រីជោគជ័យ មិនស្រមៃត្រឹមចង់ក្លាយជា នាយកដ្ឋាន ឬ ភ្នាក់ងារទេ ប៉ុន្តែពួកគេមានគោលបំណង ក្លាយជាក្រុមហ៊ុនធំបំផុត ឬ ថ្នាក់ជាតិ។

៣. ពួកគេជាមនុស្សវិជ្ជមាន

ស្ត្រីដែលទទួលបានជោគជ័យ ដឹងពីរបៀបដោះស្រាយ ជាមួយការខកចិត្ត។ ពួកគេមិនអនុញ្ញាតឱ្យ មានអារម្មណ៍មិនល្អ ឬ ធ្លាក់ទឹកចិត្ត នោះទេ ពួកគេជឿថាអនាគត គឺ ល្អប្រសើរជាងមុន។

៤. ពួកគេចេះរៀបចំបានល្អ

“មនុស្សភាគច្រើនដែលខ្ញុំបានសម្ភាស ឆ្លើយតបជានិច្ច។ ពួកគេនឹង ពិនិត្យមើលសៀវភៅផ្ទាល់របស់គេ ប្រតិទិន កាលបរិច្ឆេទពេលវេលា និង ការសំភាសន៍។ អ្វីដែលពួកគេសម្រេចចិត្តធ្វើ ពួកគេនឹងធ្វើវាមួយជំហានម្ដងៗ។” Edie បាននិយាយ

៥. ពួកគេរៀនជានិច្ច

ស្ត្រីទាំងនេះតែងតែអភិវឌ្ឍខ្លួនឯង ពួកគេក៏មានអ្នកណែនាំ ឬ គ្រូបង្វឹកដើម្បីជួយ ពួកគេពន្លឿនការអភិវឌ្ឍ របស់ពួកគេផងដែរ។

៦. ពួកគេមានការគាំទ្រដ៏រឹងមាំ

ស្ត្រីភាគច្រើនដែលខ្ញុំបាននិយាយគឺ ជាញឹកញាប់មានដៃគូរ ឬ សមាជិកគ្រួសារដែលគាំទ្រអ្វីដែលពួកគេធ្វើ។

៧. ពួកគេដឹងថា ការបរាជ័យ និង ភាពជោគជ័យ គឺដេីរទទឹមគ្នា

មនុស្សគ្រប់រូបមានការបរាជ័យ នៅតាមផ្លូវទៅកាន់ភាពជោគជ័យ។ ភាពជោគជ័យតែងតែ កេីតឡេីងបន្ទាប់ពី បរាជ័យច្រេីនដង។

៨. ពួកគេជាមនុស្សដឹងគុណ

ស្ត្រីទាំងនេះតែងតែ ផ្តល់កិត្តិយសដល់អ្នក ដែលបានជួយពួកគេនៅតាមផ្លូវ។ ពួកគេមានអំណរគុណ ចំពោះអ្វីដែលពួកគេមាន។ ហើយមើលទៅតម្លៃទាំងអស់ ការគាំទ្រដែលពួកគេបាននាំមកចំណុចនេះ។

៩. ពួកគេធ្វើការយ៉ាងខ្លាំង និង តស៊ូ

គ្មាននរណាម្នាក់បានមកដល់ចំណុចនេះ ដោយមិនចាំបាច់ធ្វើការយ៉ាងលំបាកនោះទេ នេះប្រហែលជាអ្វីដែលយើងទាំងអស់គ្នាយល់ ប៉ុន្តែខ្ញុំដឹងរឿងនេះ។ វាងាយស្រួលនិយាយណាស់ … ប៉ុន្តែវាពិបាកក្នុងការធ្វើ ។

១០. ពួកគេមិនបែកញើស ជាមួយការងារតូចតាចនោះទេ

មនុស្សដែលទទួលបានជោគជ័យ គឺ តែងតែពូកែក្នុងការបែងចែក អ្វីដែរមានតម្លៃ និង អ្វីដែរគ្មានតំលៃ។

១១. ពួកគេបានជ្រើសរើស ការប្រយុទ្ធរបស់ខ្លួនដោយប្រាជ្ញា

ស្ត្រីជោគជ័យ មិនធ្វើឱ្យមានការពិភាក្សាគ្នាធំ អំពីរឿងតូចតាចទេ។ ប៉ុន្តែប្រសិនបើមានបញ្ហា អ្នកអាចប្រាកដថាវានឹងត្រូវបានដោះស្រាយយ៉ាងឆាប់រហ័ស។

១២. ពួកគេធ្វើអ្វីដែលពួកគេជឿជាក់

ទំនុកចិត្តលើគោលដៅ វាគឺជាប្រេងឥន្ធនៈដ៏អស្ចារ្យ សម្រាប់ការខិតខំនិងការលះបង់ដើម្បីការងារ។

១៣. ពួកគេមានទំនុកចិត្តខ្ពស់

ស្ត្រីដែលទទួលបានជោគជ័យជឿជាក់លើខ្លួនឯង។ វាជារឿងដ៏ល្អ។

១៤. ពួកគេមានចក្ខុវិស័យសម្រាប់អនាគត

ស្ត្រីជោគជ័យមើលឃើញពិភពលោកថ្មី និង ភាពល្អប្រសើរជាងមុន នាពេលអនាគត និង ខិតខំធ្វេីការដេីម្បី ឆ្ពោះទៅសម្រេចបាននូវការផ្លាស់ប្តូរទាំងនោះ។ ពួកគេមានការអត់ធ្មត់ សម្រាប់គម្រោងរយៈពេលវែង។

១៥. ពួកគេមានអារម្មណ៍ថាទទួលបានជោគជ័យ ប៉ុន្តែមិនឈប់ទេ

វាត្រូវតែមានអ្វីមួយ ដែលល្អប្រសើរជាងមាននេះ ដែលនឹងអនុញ្ញាតឱ្យពួកយើងដើម្បីឈានទៅដល់។ ស្ត្រីទាំងនេះ ហាក់បីដូចជា មិនចេះនឿយហត់ ការលះបង់ និង ចង់ដឹងចង់ឃើញ។

Edie បាននិយាយថា “រឿងទាក់ទងនឹងរឿងនេះសម្រាប់ខ្ញុំ នៅពេលស្តាប់និងរៀនពី ស្ត្រីទាំងនេះក្នុងឆ្នាំកន្លងទៅនេះ គឺ ថាពួកគេដូចជាអ្នក និង ខ្ញុំដែរ. ពួកគេមិនបានកើតមក ជាមួយទ្រព្យ ដ៏ច្រេីននោះទេ។ ពិតណាស់ ពួកគេឆ្លាតវៃ និង ផ្តោតអារម្មណ៍។ ពួកគេ មិនមានកំលាំងដ៏អស្ចារ្យនោះទេ តែពួកគេមាន ការប្តេជ្ញាចិត្ត ចក្ខុវិស័យ និង គោលបំណង។

យើងអាចធ្វើបាន! យើងអាចធ្វើបាន!

អ្នកត្រូវតែធ្វើអ្វី ដែលអ្នកគិតថា អ្នកមិនអាចធ្វើបាន

ELEANOR ROOSEVELT

ប្រភព៖ Success