$$ ខែលាភសំណាង លុយចូលច្រើន $$ ចែកគ្នាដឹង!!! គ្រូហុងស៊ុយថា អ្នកមានធាតុទាំងនេះ រាសីឡើងក្នុងខែមេសា

ប្រិយមិត្តមួយចំនួនច្បាស់ជាបានស្គាល់អ្នកគ្រូ ណាលី ហើយ ដែលអ្នកគ្រូគឺជាគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រមួយរូប ព្រមទាំងជាម្ចាស់ក្រុមហ៊ុន ម៉ាស្ទ័រ ណាលីហុងស៊ុយ ដែលមានឈ្មោះល្បីល្បាញ តាមរយៈការចែករំលែកចំណេះដឹងផ្នែកហុងស៊ុយ បែបវិទ្យាសាស្ត្រនៅក្នុងជីវិតរស់នៅ។

ថ្មីៗនេះផងដែរ អ្នកគ្រូបានចេញមកបញ្ជាក់ តាមរយៈផេក Master Naly Fengshui ឱ្យបានដឹងថា ខែនេះ ជាខែលាភសំណាង លុយចូលច្រើន សម្រាប់អ្នកអ្នករាសីឡើង ក្នុងខែមេសា គឺជាអ្នកដែលមានរាសី ត្រូវនឹងធាតុឈើ ឬ ធាតុដី ដែលជាធាតុត្រូវការ ឬ ធាតុនាំលាភ។