តេស្តលាភសំណាង៖ ជ្រើសរើសថង់វេទមន្តមួយ ដើម្បីដឹងច្បាស់ពីលាភ ដែលអ្នកនឹងទទួលបាននាពេលខាងមុខនេះ

ជ្រើសរើសថង់វេទមន្តមួយក្នុងចំណោមថង់វេទមន្តទាំង ៥ នេះ​ តើលោកយាយនឹងផ្ដល់អំណោយអ្វីដល់អ្នក?

1

១. ថង់បាវធម្មតា

មិនមានមនុស្សរាបទាបជាងអ្នកទេ ប៉ុន្តែនៅទីបញ្ចប់អ្នកនឹងទទួលបានរង្វាន់សម្រាប់ភាពថ្លៃថ្នូររបស់អ្នក។ បំណងប្រាថ្នាពីររបស់អ្នកនឹងក្លាយជាការពិតក្នុងពេលតែមួយ។ អ្វីដែលអ្នកត្រូវធ្វើ គឺគិតហើយសរសេរអ្វីដែលអ្នកចង់បាននៅទីនេះ នោះបំណងទាំងឡាយរបស់អ្នក នឹងបានសម្រេច។

២. ថង់ផ្កាយពណ៌ខៀវ

នេះគឺជាថង់ពិសេសមួយ ដែលនឹងនាំមកនូវអ្វីដែលអ្នកបានខកខាននាពេលថ្មីៗនេះ។ អ្នកធ្លាប់មានគ្រាលំបាកនៅក្នុងជីវិតរបស់អ្នក ប៉ុន្តែអ្វីៗទាំងអស់កាន់តែប្រសើរឡើង។ ចូររៀបចំខ្លួនអ្នកសម្រាប់ការផ្លាស់ប្តូរវេទមន្ត។

៣. ថង់ពណ៌ក្រហម

ថង់នេះផ្ទុកនូវថាមពលនៃក្ដីស្រឡាញ់ និងជោគជ័យ។ សំណាងល្អនៅជាមួយអ្នក ហើយនឹងមិនបោះបង់អ្នកចោលយូរទេ។ មិនយូរទេអ្នកនឹងទទួលបានព័ត៌មានដ៏អស្ចារ្យជាក់ជាមិខាន។

៤. ថង់ពណ៌មាស

ថង់នេះផ្ទុកនូវភាពរុងរឿង។ មិនយូរប៉ុន្មានកិច្ចការហិរញ្ញវត្ថុរបស់អ្នកនឹងប្រសើរឡើង និងរីកចម្រើនជាលំដាប់។ អ្នកនឹងទទួលបានចំនួនទឹកប្រាក់តាមរបៀបដែលមិននឹកស្មានដល់ និងពីប្រភពថ្មីៗផងដែរ។

៥. ថង់ប៉ាក់មានរូបបេះដូង

កាបូបនេះមានអំណោយដ៏អស្ចារ្យ។ នៅខាងក្នុងគឺជាសុភមង្គលរបស់អ្នក។ ក្នុងរយៈពេលប្រាំមួយខែទៀត អ្នកនឹងមានព្រឹត្តិការណ៍រីករាយ និងគួរឱ្យភ្ញាក់ផ្អើលជាច្រើននៅក្នុងជីវិត។ អ្នកមិនចាំបាច់ព្រួយបារម្ភអំពីអ្វីទៀតឡើយ៕

ប្រភព ៖ namastest.net / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)