ទាយជោគជតារាសីមួយចប់! រើសសន្លឹកបៀព្រះគណេសមួយ ចង់ចឹងថាវត្ថុស័កិ្តសិទ្ធមានអ្វីចង់ប្រាប់អ្នកខ្លះ? – Flashnews.Asia គំនិត បច្ចេកវិទ្យា ប្លែកៗ សង្គម & ជិវិត សុខភាព សុខភាព&សម្រស់ | Pelklas

ទាយជោគជតារាសីមួយចប់! រើសសន្លឹកបៀព្រះគណេសមួយ ចង់ចឹងថាវត្ថុស័កិ្តសិទ្ធមានអ្វីចង់ប្រាប់អ្នកខ្លះ?

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីទស្សន៍ទាយមួយទៀត មកឲ្យប្រិយមិត្តពិនិត្យមើលជោគជតាសី តាមរយៈការជ្រើសរើសសន្លឹកបៀព្រះគណេសមួយសន្លឹកដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។

PicsArt_12 23 03.27.30

របៀបទស្សន៍ទាយ

១. ) ធ្វើសមាធិអធិស្ឋានគិតអំពីរឿងល្អៗ ។

២. ) ជ្រើសរើសសន្លឹកបៀ ១ ហើយអានចម្លើយខាងក្រោម។

សូមឲ្យអ្នកជួបតែសំណាងល្អ

សន្លឹកបៀទី 1

PicsArt_12 23 03.11.45

វត្ថុស័ក្តិសិទ្ធិចង់និយាយប្រាប់អ្នកថា នឹងមានរឿងដែលត្រូវឲ្យអ្នកគិតនិងសម្រេចចិត្ត វានឹងមានការស្ទាក់ស្ទើរក្នុងការជ្រើសរើស ពេល​នេះ​អាច​មានអ្វីដែលត្រូវធ្វើច្រើន​ជាង​មុន ហើយ​ជោគជតារាសី​ក៏​មាន​ឱកាស​ផ្លាស់​ប្តូរ​ ដូច​ជា​រឿងការងារ ការ​រស់នៅ ការ​ជ្រើសរើស​សង្គម​ថ្មី។ អ្នកកំពុងស្វែងរកវិធីចាប់ផ្តើមជីវិតថ្មី និងចង់រុញខ្លួនឯងទីកន្លែងដែលប្រសើរជាងនេះ ។

អ្នកកំពុងចង់​ងាក​ចេញ​ពី​អតីតកាល​ជាច្រើន​ ចង់​ចាប់​ផ្តើម​ជីវិតថ្មី​ ដោយចាប់ពីពេលនេះទៅនឹង​ជ្រើស​រើស​យកចិត្តទុកដាក់លើមនុស្ស​មួយចំនួនប៉ុណ្ណោះ ព្រោះកន្លងមកអ្នកធ្លាប់​ឈឺ​ចាប់​ខ្លាំង​ដោយ​សារ​អ្នក​ដទៃ ឲ្យតែធ្វើល្អចំពោះនរណាម្នាក់ដឹងតែទទួលការឈឺចាប់មកវិញមនុស្សដែលគិតថាល្អបែរក្លាយជា​ពស់​ពិស ពេលជួប​បញ្ហា​ម្តងៗ មិនដែលពឹងនរណាបាន ។

ជើងលេខ​ជីវិតរបស់​អ្នក​ត្រូវ​តស៊ូ​យ៉ាងលំបាកគ្រប់​ពេល ចូរចាំថាព្រះវិញ្ញាណបរិសុទ្ធចង់ប្រាប់អ្នកថា អំពើល្អនៅក្នុងខ្លួនរបស់អ្នក ត្រូវជឿជាក់លើខ្លួនឯងហើយឈប់គិតច្រើន បើនៅតែកើតទុក្ខអ្នកម៉េចនឹងអាចរកឃើញសេចក្ដីសុខ? ចំពោះមនុស្សមួយចំនួនត្រូវចេះចងចាំដឹងពីរបៀបការពារខ្លួន នៅពេលមានលុយកាក់ត្រូវចេះសន្សំទុក មិនមែនមកគិតនៅពេលដែលលុយបាត់អស់ នៅពេលដែលបញ្ហាមកដល់តាំងមានភាពតានតឹង ហើយមិនអាចពឹងផ្អែកលើនរណាម្នាក់បាន ចុងក្រោយបែរមកអង្គុយឈឺចាប់។

ពេលនេះចូលបរិភោគអាហារឲ្យទៀងទាត់ពេលវេលាសម្រាកឱ្យបានច្រើន រាល់មនុស្សដែលជ្រើសរើសសន្លឹកបៀរមួយនេះ ច្រើនតែមិនដេកដូច្នេះសូមប្រយ័ត្នឈឺក្រពះ អារម្មណ៍ប្រែប្រួល និងឈឺក្បាល ។

សន្លឹកបៀទី 2

PicsArt_12 23 03.15.23

វត្ថុស័កិ្តសិទ្ធចង់និយាយប្រាប់អ្នកថា ត្រូវរៀនគ្រប់គ្រងអារម្មណ៍របស់អ្នកឱ្យបានល្អ ក្នុង​អំឡុង​ពេល​នេះអ្នកអាចមានរឿងដោយសារពាក្យ​សម្ដី​និយាយដោយមិនបានគិត ពេលខ្លះវាធ្វើឲ្យអ្នកងាយស្លន់ស្លោ ឆាប់ខឹង មិនចូលចិត្តរង់ចាំ រឹងរូស មិនមានឆន្ទៈក្នុងការផ្សះផ្សានាំឲ្យមានបញ្ហាដល់ខ្លួន តែអ្នកចូលចិត្តរើបម្រះនិងធ្វើអ្វីៗដោយខ្លួនឯង អ្នកមានភាពជាអ្នកដឹកនាំ ជាជាងដើរតាមគេត្រុកៗ ។

ពេលនេះអ្នកមានគំនិតមួយចង់សង់​ផ្ទះ​ ពង្រីក​មុខរបរ អាចនិយាយបានថាយីអ៊ុនអ្នកកំពុងបើក អ្នកអាចធ្វើអ្វីតាមដែលអ្នកចង់បាន ប៉ុន្តែត្រូវតែមានស្មារតីក្នុងការសម្រេចចិត្ត កុំ​មាន​ទំនុក​ចិត្ត​ពេក មុនចំណាយប្រាក់ត្រូវគិតឲ្យគ្រប់ជ្រុងជ្រោយប្រយ័ត្នចាញ់បោកគេ ព្រោះអ្នក​មាន​ជើងលេខខាតបង់​ទ្រព្យ​សកម្ម​មួយ​ដុំ​ ។

ម្យ៉ាងទៀតវត្ថុស័ក្តិសិទ្ធចង់ប្រាប់អ្នក ឲ្យកាត់បន្ថយភាពលោភលន់ខ្លះ ប្រសិនបើនរណាម្នាក់ផ្តល់អ្វីមួយគួរតែពិចារណាមើលសិន បើមិនទំនងទេត្រូវបដិសេធភ្លាម ព្រោះ​ដូច​ដែលបាន​ប្រាប់​ហើយ អ្នក​ដែល​រើស​កាត​នេះ​មាន​លេខ​ចាញ់​បោក​គេ។ ជោគជតារាសី​របស់អ្នក​ក្នុង​រយៈពេល​នេះ​នឹង​​រក​លុយបានច្រើន តែ​ក៏មានចំណាយ​ច្រើនដែរ ។

ចំពោះបញ្ហាសុខភាព នៅតែក្នុងផ្ទះពេកនឹងមានអារម្មណ៍ឈឺ អាឡែកស៊ី ក្អក មានអារម្មណ៍ថាមានធូលីក្នុងបំពង់ក ត្រូវផឹកទឹកឲ្យបានច្រើន ។

សន្លឹកបៀទី 3

PicsArt_12 23 03.15.12

អ្នក​ជា​មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ​ស្ម័គ្រ​នឹង​មនុស្ស​គ្រប់​រូប តែង​តែ​ព្យាយាម​ធ្វើ​ល្អ​ចំពោះ​អ្នក​ដទៃ​ជា​មុន​ ជាមនុស្សមាន​ចិត្ត​មេត្តា​ករុណា ចូលចិត្ត​ជួយ​មនុស្សនិង​សត្វ ជាមនុស្សចូលចិត្តយកចិត្តខ្លួនឯងដាក់ចិត្តអ្នកដទៃ តែត្រូវ​ចាំ​ចូលប្រយ័ត្ន​ចំពោះ​សេចក្ដី​ល្អ​នេះវា​នឹង​បង្ក​បញ្ហា​ដល់​អ្នក។

វានឹងនាំមនុស្សមិនស្មោះត្រង់ចូលមកបោកឲ្យអ្នកជួយ តែនៅពេលដែលអ្នកមានបញ្ហាបែរជាបាត់ខ្លួនអស់ ។ អ្នកជាមនុស្សដែលមានញាណទី ៦ ហើយជើងលេខរបស់អ្នកតែងតែនឿយហត់ដោយសារតែអ្នកដ៏ទៃ...

ពេលនេះជោគជតារបស់អ្នកកំពុងបិទ អាចជួបសត្រូវមានអ្នកមកគាបសង្កត់ ឬចូលមកនិយាយនិន្ទា តែវាកើតចេញពីការច្រណែនម្ល៉ោះហើយកុំខ្វល់នឹងរឿងគ្មានតម្លៃច្រើនពេក ។

នៅទីបញ្ចប់មនុស្សទាំងនោះនឹងទទួលកម្មផល គេនឹងធ្លាក់ចុះដោយខ្លួនឯង បើអ្នកកាន់​តែ​ដាក់ទំនាយគេ វានឹងកាន់តែធ្លាក់មកលើខ្លួនអ្នក ដូច្នេះចូលអហោសិកម្មទៅ ហើយអនុញ្ញាតឱ្យវាកន្លងផុតទៅ មនុស្សទាំងនោះនឹងទទួលកម្មរបស់ពួកគេយ៉ាងឆាប់រហ័ស។

រឿងការងារ៖ អាច​នឹង​មាន​ឧបសគ្គ​ ត្រូវ​ប្រយ័ត្ន  ក្នុងអំឡុងពេលនេះអាចមានការខាតបង់ដោយសារអ្នកដទៃ ត្រូវគេលាបពណ៌ នឹងជួបមនុស្សគ្មានហេតុផល ចរិតមិនល្អ ដូច្នេះក្នុង​អំឡុង​ពេល​នេះ គួរ​ធ្វើ​បុណ្យ​ដាក់ទាន​ឲ្យ​ចំណីសត្វនឹង​ជួយ​លើកលើករាសីបាន ។

ហើយប្រសិនបើអ្នកចង់ផ្លាស់ប្តូរអ្វីមួយនៅពេលនេះ វត្ថុស័ក្តិសិទ្ធណែនាំថាឲ្យរង់ចាំសិន បើមានការងារអ្វីត្រូវធ្វើបន្ថែមអាចធ្វើបណ្តើរៗបាន នៅទីបំផុតគ្រប់យ៉ាងនឹងកន្លងផុតទៅយ៉ាងរលូន ចូលអត់ធ្មត់បន្តិចសិនទៅ ។

សន្លឹកបៀទី 4

PicsArt_12 23 03.15.01

ជីវិតហាក់ដូចជាល្អតែក៏មិនល្អបំផុតដែរ នៅពេលដែលអ្វីៗចាប់ផ្តើមល្អតែងតែកើតមានឧបសគ្គ តែងតែមានបញ្ហាមករាំងស្ទះរហូត ។ ជោគជតារបស់អ្នកគឺជាប្រភេទដែលហត់ចិត្តច្រើន ព្រោះ​អ្នក​ជាមនុស្សត្រូវរែកពន់ស្ទើរ​គ្រប់​យ៉ាង ។ ប្រសិនបើជាមនុស្សស្រី ប្រហែល​ជា​ប្រភេទ​មនុស្ស​ស្រី​ដែល​រឹង​មាំ​បំផុត​ជា​មនុស្ស​ដែល​អ្នក​ជឿ​លើអ្វី​មួយ នឹងបន្តធ្វើរហូតដល់ទីបញ្ចប់ ។

អ្នក​ជ្រើសរើសសន្លឹកបៀនេះ ជាមនុស្សឆ្លាតមានភាពក្លាហានក្នុងការជ្រើសរើស មានភាពក្លាហានក្នុងការសម្រេចចិត្ត មានអាថ៌កំបាំងពិបាកចូលក្បែរ និងស្មុគស្មាញណាស់។

បើមើលពីសំបកដូចរឹងមាំណាស់ ប៉ុន្តែខាងក្នុងចិត្តគឺជាមនុស្សដែលគិតច្រើន ពិបាក​នឹង​លះ​ចោល​ ពិបាក​នឹង​បំភ្លេច ហើយ​ក៏​មាន​របួស​ក្នុង​ចិត្ត​ជា​ច្រើន​ដែរ ហើយពេល​ដែល​អ្នក​ខឹង ​អ្នក​នឹង​ជេរ​ប្រមាថ​ទាំង​ទឹកភ្នែក តែតាមពិតអ្នកឆាប់​ខឹងឆាប់បាត់ និងចេះផ្តល់​ឱកាស​ឲ្យ​អ្នក​ដទៃ។

ភាគច្រើនមាត់​និង​ចិត្ត​មិន​ដូច​គ្នា​ទេ តែអ្នក​ជា​មនុស្សរក្សា​ពាក្យ​សម្តីម៉ាត់ណាម៉ាត់ហ្នឹង អ្វី​ដែល​និយាយ​ហើយ​ត្រូវ​តែធ្វើ។ ពេលមានមនុស្សកាន់តែតិះដៀលអ្នកកាន់តែខ្លាំងថា អញត្រូវតែធ្វើឲ្យបាន  ។

ចំពោះបញ្ហាសុខភាព៖ ក្នុង​អំឡុង​ពេល​នេះ​ ត្រូវ​ប្រយ័ត្ន​អាការៈប្រកាំង ឈឺក្បាល ព្រិល​ភ្នែក មានអារម្មណ៍តានតឹង​នឹង​ការងារ ។

បញ្ហាផ្លូវចិត្ត៖ ពេលខ្លះមានអារម្មណ៍ខ្វះទីពឹង ពេលខ្លះអស់កម្លាំងចិត្ត ដូចទូរស័ព្ទជិតអស់ថ្មត្រូវអ្នកជួយសាកថ្មឱ្យ គ្រប់យ៉ាងបានមកដោយការលំបាកទាល់តែប្រើកម្លាំងខ្លួនឯងទើបបានមក ម្ល៉ោះហើយពេលខ្លះវាក៏ធ្វើឲ្យអ្នកហត់ដែរ ។

តែអ្នកជាមនុស្សនៅមានបុណ្យ ព្រោះរឿងលុយកាក់ និងការរកស៊ី នឹង​ដំណើរការ​ទៅ​ដោយ​ល្អបើ​ជួប​ឧបសគ្គ​អ្វី​ក៏នៅតែអាចដោះស្រាយបាន តែត្រូវព្យាយាមដោយខ្លួនឯង បន្តិចទើបជោគជ័យ ៕

ប្រភព៖ គ្រូទាយ Marryjane/Knongsrok