១០ថ្ងៃខាងមុខ! ដ្បិតពេលវេលាប្រែប្រួល តែលាភសំណាងអ្នកឆ្នាំទាំង ៣ នៅតែក្រាស់ក្រែលដដែល – Flashnews.Asia ប្លែកៗ | Pelklas

១០ថ្ងៃខាងមុខ! ដ្បិតពេលវេលាប្រែប្រួល តែលាភសំណាងអ្នកឆ្នាំទាំង ៣ នៅតែក្រាស់ក្រែលដដែល

ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ អ្នកឆ្នាំទាំង ៣ ​ខាង​ក្រោម​ នឹង​មាន​ឱកាស​បាន​ជួប​មនុស្ស​ខ្ពង់ខ្ពស់​ជឿនលឿន​ក្នុង​ការ​ងារ និង​ចម្រើន​រុងរឿង​ជា​បន្ត​បន្ទាប់។

១. ឆ្នាំរោង

អ្នក​កើត​ឆ្នាំ​រោង មាន​ភាព​ឆ្លាត​វៃ រហ័សរហួន និង​ចេះ​សេពគប់មនុស្សនៅជុំវិញខ្លួន។ ហេតុដូច្នេះហើយ ពួកគេត្រូវបានមនុស្សជាច្រើនស្រឡាញ់ និងបង្កើតទំនាក់ទំនងល្អ ៗ ជាច្រើនដែលមានប្រយោជន៍ដល់អាជីពកាន់តែលូតលាស់ល្អ។

តាមការទស្សន៍ទាយថា នៅរយៈពេល ១០ ថ្ងៃទៀត អ្នកដែលកើតក្នុងឆ្នាំរោង នឹងមានលាភចូលហូរហៀរ ដូច្នេះហើយ ពួកគេនឹងមានសំណាងខ្លាំងខាងលុយកាក់។ ជាពិសេស អ្នកដែលហ៊ានសាកល្បងក្នុងវិស័យថ្មី អាចទទួលបានភាពជោគជ័យ។ ជាការពិតណាស់ នាគគួរតែជ្រើសរើសវិស័យដែលគាត់ស្គាល់ច្រើនជាងអ្នកផ្សេង។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ អាជីព​របស់ឆ្នាំរោងនាពេល​ខាង​មុខ ​ក៏​មាន​ការ​លើក​កម្ពស់​ខ្លាំង​ដែរ។ ក្រៅ​ពី​រាសីចក្រ​នេះ មាន​អ្នក​ជួយ​ជ្រោមជ្រែង ដូច្នេះ​ទោះ​ការងារ​លំបាក​ក៏​ដោះស្រាយ​បាន​រហ័ស និង​គួរ​ជាទី​ពេញចិត្ត​។

1

២. ឆ្នាំច

តាម​ការ​ព្យាករណ៍​ថា​ នៅ​ ១០ ​ថ្ងៃ​ខាង​មុខ​នេះ​ ដោយ​មាន​ការ​គាំទ្រ​ពី​ទេវតាទ្រព្យ ​អ្នក​កើត​ឆ្នាំ​ឆ្កែ​ នឹង​ធ្វើ​បាន​ល្អ​ក្នុង​វិស័យ​ជាច្រើន​។ ប្រសិនបើអ្នកចាប់យកឱកាសយ៉ាងឆាប់រហ័ស អ្នកនឹងស្វែងរកការវិនិយោគ និងកិច្ចសហប្រតិបត្តិការដ៏មានតម្លៃ ពង្រីកបណ្តាញអតិថិជន ជួយអ្នកឱ្យចេញពីការលំបាក និងធ្វើឱ្យស្ថានភាពហិរញ្ញវត្ថុរបស់អ្នកប្រសើរឡើងយ៉ាងឆាប់រហ័ស។

នៅកន្លែងធ្វើការ ទោះជាគ្រប់គ្នាចង់ទទួលបានការកោតសរសើរពីអ្នកដទៃក៏ដោយ ក៏អ្នកមិនគួរយករឿងនោះមកធ្វើជាលេស ដើម្បីបិទបាំងចំណុចខ្វះខាតរបស់ខ្លួនញឹកញាប់ឡើយ។ បើ​អ្នក​ចង់​លូត​លាស់​លឿន អ្នក​ត្រូវ​មាន​ភាព​ក្លាហាន​ក្នុង​ការ​ទទួល​ស្គាល់​កំហុស​របស់​អ្នក ទើប​អាច​កែ​កំហុស​បាន។

2

៣. ឆ្នាំរកា

១០​ ថ្ងៃ​ខាង​មុខ​នេះ អ្នក​ឆ្នាំ​រកា មានឱកាស​ល្អ​បាន​ជួប​មនុស្ស​ខ្ពង់ខ្ពស់ រកស៊ី​មានបាន​ការងាររលូន រកស៊ី​កាន់តែ​ងាយស្រួល​រក​ចំណូល​ចូល​បានច្រើន ។ ​អ្នក​កើត​ឆ្នាំ​រកា នឹង​ទទួលបាន​លាភសក្ការៈ​ពី​ភាពលំបាក​ដែល​ខ្លួន​បាន​ឆ្លងកាត់​។

ជាពិសេស​អ្នក​កើត​ឆ្នាំ​រកា ក៏មាន​លាភ​សំណាង​ច្រើន អាជីព​ការងារ​មានការ​ជឿនលឿន​ទៅមុខ​មាន​លទ្ធភាព​ទទួលបាន​ទ្រព្យសម្បត្តិ​ច្រើន ​ឆ្នាំ​ក្រោយៗ​ទៀត​មិន​ខ្វល់​រឿង​លុយកាក់​ឡើយ​។ ឱកាសក្លាយជាអ្នកមានច្រើនបើកចំហរចំពោះមុខ បើអ្នករៀបចំទុកជាមុន បើកចិត្តឱ្យទូលាយ នោះអ្នកនឹងមានឱកាសងើបឡើងយ៉ាងឆាប់រហ័ស៕

ប្រភព ៖ Phunutoday / Knongsrok