អ្នកកើតក្នុងថ្ងៃកំណើតទាំង ៥ មានសំណាងពរជ័យពេញមួយជីវិត

យោងតាមហោរាសាស្ត្របានឱ្យដឹងថា អ្នកដែលកើតក្នុងថ្ងៃកំណើតទាំង ៥ ខាងក្រោមនេះ គឺជាមនុស្សខ្ពង់ខ្ពស់ កើតមក នាំយកលាភសំណាង និងពរជ័យយ៉ាងច្រើននៅក្នុងជីវិត។

១. ថ្ងៃទី ២

ជាមួយនឹងបុគ្គលិកលក្ខណៈរឹងមាំ ម៉ឺងម៉ាត់ ប៉ុន្តែមិនតិចទេ មានភាពស្មោះត្រង់ និងរួសរាយរាក់ទាក់ មនុស្សដែលកើតនៅថ្ងៃទី ២ តាមច័ន្ទគតិ តែងតែទទួលបានភាពជោគជ័យច្រើនក្នុងការងារ និងជីវិត។ ទោះបីជាជារឿយៗពួកគេត្រូវចាកចេញពីគ្រួសារ ដើម្បីចាប់ផ្តើមអាជីវកម្មដំបូងក៏ដោយ ដោយសារបុគ្គលិកលក្ខណៈឯករាជ្យរបស់ពួកគេ និងបានជួបមិត្តរួមការងារ និងមិត្តភក្តិល្អជាច្រើន ពួកគេមានហិរញ្ញវត្ថុស្ថិរភាព។ ជាពិសេសក្នុងវ័យកណ្តាល អ្នកដែលកើតនៅថ្ងៃទី ២ តាមច័ន្ទគតិ មានសំណាងល្អ សុភមង្គល អាពាហ៍ពិពាហ៍ កូនចៅ គោរពប្រតិបត្តិ ជោគជ័យ និងទ្រព្យសម្បត្តិ។

1

២. ថ្ងៃទី ៤

អ្នកដែលកើតនៅថ្ងៃទី ៤ នៃប្រតិទិនតាមច័ន្ទគតិ តែងតែមានលាភសំណាង និងភាពរុងរឿង ពួកគេមិនចាំបាច់ខ្វល់ខ្វាយរឿង "អាហារ ការសម្លៀកបំពាក់" ឬគិតច្រើនអំពីលុយកាក់នោះឡើយ។ លើសពីនេះ តាំងពីក្មេងមក កូនដែលកើតនៅថ្ងៃទី ៤ តាមច័ន្ទគតិ ត្រូវបានឪពុកម្តាយ ជីដូនជីតា ញាតិមិត្ត ឬមនុស្សជុំវិញខ្លួនស្រលាញ់ ថ្នាក់ថ្នមខ្លាំង។

នៅពេលអ្នកឈានដល់ពេញវ័យ ផ្លូវអាជីពរបស់អ្នកក៏បើកចំហរផងដែរ ដោយសារជំនួយពីមនុស្សខ្ពង់ខ្ពស់។ មិន​ត្រឹម​តែ​មាន​លាភ​សំណាង​ប៉ុណ្ណោះ​ទេ មនុស្ស​កើត​ថ្ងៃ​ទី​៤ ​តាម​ច័ន្ទគតិ ​ក៏​សម្គាល់​ដោយ​ភាព​ឆ្លាត​វៃ ភាព​រហ័សរហួន និង​សមត្ថភាព​ក្នុង​ការ​វិនិយោគ​ផង​ដែរ។ ដូច្នេះប្រសិនបើពួកគេវិនិយោគពេលវេលា ប្រាក់ និងផ្តោតលើគម្រោងជាក់លាក់មួយ ពួកគេនឹងសម្រេចបានគោលដៅរបស់ពួកគេយ៉ាងងាយស្រួលក្នុងរយៈពេលដ៏ខ្លី។

៣. ថ្ងៃទី ៥

មនុស្សដែលកើតនៅថ្ងៃទី ៥ នៃប្រតិទិនតាមច័ន្ទគតិ តែងតែត្រូវបានគេកោតសរសើរចំពោះសុទិដ្ឋិនិយម ស្រឡាញ់ជីវិត និងបុគ្គលិកលក្ខណៈងាយស្រួល។ មិន​ថា​ជីវិត​រឿង​ស្នេហា​ ឬ​អាជីព​ជួប​រឿង​មិន​នឹក​ស្មាន​ដល់​ គេ​នៅ​តែ​តាំងចិត្ត​ និង​ព្យាយាម​ពុះពារ​យ៉ាង​ខ្លាំង។ ជាពិសេស អ្នកដែលកើតនៅថ្ងៃទី ៥ តាមច័ន្ទគតិ ដោះស្រាយទំនាក់ទំនងផ្ទាល់ខ្លួនបានល្អ ដូច្នេះហើយពួកគេតែងតែជួបមិត្តល្អ មិនត្រឹមតែជួយពួកគេក្នុងគ្រាលំបាកប៉ុណ្ណោះទេ ថែមទាំងបង្កើតលក្ខខណ្ឌឱ្យពួកគេចូលរួមក្នុងគម្រោងរកលុយបានយ៉ាងមានប្រសិទ្ធភាពទៀតផង។

2

៤. ថ្ងៃទី ៨

ក្នុង​ហោរាសាស្ត្រ កូនដែល​កើត​នៅ​ថ្ងៃ​ទី ៨ តាម​ច័ន្ទ​គតិ តែង​មាន​លាភ​សំណាង​ក្នុង​ជីវិត និង​ប្រកប​របរ​រកស៊ី​មាន​បាន​ច្រើន ។ បើធៀបនឹងកុមារដែលមានស្លាបព្រាមាស កើតនៅថ្ងៃទី ៨ មានលាភសំណាងតាំងពីកើត រហូតដល់ចប់ជីវិត មិនចាំបាច់ រស់នៅលំបាក វេទនាក្នុងជីវិតឡើយ តែតែងមានលុយកាក់ និងការងារច្រើន។ កាន់តែរីកចម្រើន មិនខ្វល់ខ្វាយពេញមួយជីវិត។ ជាងនេះទៅទៀត អ្នកដែលកើតនៅថ្ងៃ ៨ នឹងមានអាជីពរីកចម្រើនដូចខ្យល់ក្នុងវ័យកណ្តាល។

៥. ថ្ងៃទី ២៨

បើក្រឡេកមើលឱ្យជិត អ្នកនឹងដឹងថា មនុស្សដែលកើតនៅថ្ងៃទី ២៨ តាមច័ន្ទគតិ នឹងមានចរិតស្ងប់ស្ងាត់ ទោះបីជាខាងក្រៅមើលទៅត្រជាក់ក៏ដោយ ខាងក្នុង គឺមានភាពកក់ក្តៅ និងរួសរាយរាក់ទាក់បំផុត។ មនុស្សដែលមានថ្ងៃតាមច័ន្ទគតិនេះ មានភាពស៊ីសង្វាក់គ្នាខ្លាំង ឱ្យតែពួកគេចង់ធ្វើអ្វីមួយ ពួកគេនឹងព្យាយាមធ្វើវា។

ថ្វីដ្បិតតែមិនមានមិត្តភ័ក្តិ និងមិត្តរួមការងារច្រើនក៏ដោយ ក៏ពួកគេតែងតែជឿថា “តិចគឺគុណភាព” ដូច្នេះហើយមនុស្សជុំវិញខ្លួនតែងតែមានគុណភាព ស្វាហាប់ និងតែងតែជួយនៅពេលពួកគេជួបការលំបាក។ ប្រហែលនោះហើយជាមូលហេតុដែលការងាររបស់មនុស្សកើតនៅថ្ងៃទី ២៨ តាមច័ន្ទគតិតែងតែរលូន លុយកាក់ហូរចូលច្រើន ហើយអាចរស់នៅបានសុខស្រួលពេញមួយជីវិត៕

*អត្ថបទនេះគឺសម្រាប់គោលបំណងយោងប៉ុណ្ណោះ!