រង្វង់វេទមន្ត បង្ហាញឲ្យអ្នកដឹង តើមានដំណឹងល្អអ្វី រង់ចាំអ្នកនៅខែកញ្ញា?

ខែកញ្ញា ជា​ទំព័រធំទី ៩ ប្រចាំឆ្នាំ កំពុងកៀកចូលមកដល់ហើយ ដោយនេះ នៅសេសសល់តែរយៈពេលជិត ២ សប្តាហ៍ទៀតប៉ុណ្ណោះ។ ក្នុងចន្លោះពេលខាងមុខ តើអ្នកអាចនឹងជួបរឿងល្អអ្វីខ្លះ? ចូរជ្រើសរើសរង្វង់វេទមន្តមួយ យើងនឹងបង្ហាញរឿងល្អដែលកំពុងរង់ចាំអ្នកដូចខាងក្រោម៖

រង្វង់ទី ១

1

ពពកនៃភាពសោកសៅ ការភ័យខ្លាច នឹងរសាត់បាត់ទៅ ហើយគ្របដណ្តប់មកវិញដោយចក្ខុវិស័យថ្មី ដែលនឹងត្រួសត្រាយឲ្យជីវិតអ្នកឆ្ពោះទៅរកសុភមង្គលពិតនៅក្នុងខែកុម្ភៈខាងមុខ។

អ្នកនឹងទទួលបានការគោរព ឲ្យតម្លៃខ្ពស់ជាងមុន ហើយការគិតគំនិតរបស់អ្នក និងសកម្មភាពដែលអ្នកបង្ហាញចេញមក ក៏នឹងទទួលបានផ្លែផ្កា ក៏ដូចជាផលវិជ្ជមានច្រើនជាងមុនផងដែរ។

រង្វង់ទី ២

2

ស្នាមរបួសពីមុនទាំងឡាយ នឹងត្រូវបានជួសជុល ជាសះស្បើយនៅពេលនេះ មិនថាតែទំនាក់ទំនងក្នុងគ្រួសារ ឬជាមួយដៃគូស្នេហា។ គ្រប់យ៉ាងនឹងល្អប្រសើរឡើងវិញ ហើយបើនិយាយពីហិរញ្ញវត្ថុ ក៏នឹងកាន់តែឡើងខ្ពស់ ដូចការរំពឹងទុករបស់អ្នក។

យ៉ាងណាគ្មានអ្វីដែលកើតឡើងដោយចៃដន្យនោះទេ វាសុទ្ធតែជាការចូលរួមចំណែកនៃការខិតខំរបស់អ្នកកន្លងមក ហើយក៏សរសើរអ្នកដែលបានឆ្លងកាត់នូវការឈឺចាប់ និងការលំបាកជាច្រើនកន្លងមកនេះ។

រង្វង់ទី ៣

3

ទាក់ទងនឹងអាជីពការងាររបស់អ្នក ដោយអ្នកនឹងទទួលបានដំណឹងល្អនៅថ្ងៃខាងមុខ ពោលអាចជាឡើងដំណែង ឬទទួលបានការកោតសរសើរពីថ្នាក់លើ ដែលអាចនាំប្រយោជន៍ដល់អ្នកបានទៅថ្ងៃ ខាងមុខ។ ចូរបន្តធ្វើឲ្យបានល្អបំផុត និងបន្តបង្ហាញទេពកោសល្យពិតរបស់អ្នកទៅកាន់ពិភពខាងក្រៅ ឲ្យគេបានឃើញពីភាពខ្លាំងរបស់អ្នកយ៉ាងពិតប្រាកដ។

រង្វង់ទី ៤

4

ដំណឹងល្អសម្រាប់អ្នក គឺទាក់ទងនឹងជំនាញវិជ្ជាជីវៈដែលអ្នកកំពុងមាន។ មួយរយៈមុនអ្នកហាក់ខកចិត្តនឹងរឿងដែលមិនអាចសម្រេចបាន ដ្បិតបើមានអ្នកមានសមត្ថភាពក្នុងការសាកល្បងវាក៏ដោយ។

ឈប់បារម្ភទៅ ទាំងនោះចាត់ទុកជាបទពិសោធន៍ ព្រោះជោគជ័យរបស់អ្នកកៀកនឹងឈានចូលមកដល់ហើយ ពោលគឺអាចនឹងធ្លាក់មកក្នុងពេលខាងមុខនេះក៏ថាបាន។ ចូរបន្តធ្វើនូវអ្វីដែលអ្នកចូលចិត្ត នោះចំណង់និងការខិតខំរបស់អ្នក នឹងទាញឲ្យអ្នកទៅជួបភាពជោគជ័យពិតប្រាកដ៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក