ជ្រើសរើសសន្លឹកកាត ដើម្បីមើលរាសីអ្នកក្នុងថ្ងៃនេះ

នេះគឺជាការទស្សន៍ទាយគ្មានដែនកំណត់ រាល់ពេលដែលអ្នកបានឃើញសន្លឹកកាតនេះ វានឹងអាចទស្សន៍ទាយពីរាសី និងជតារបស់អ្នកប្រចាំថ្ងៃអំពី ហិរញ្ញវត្ថុ ការងារ ស្នេហា រួមទាំងដំណោះស្រាយសម្រាប់អ្នកផងដែរ។

1

១. សន្លឹកកាតទៅ ១

- ការងារ ៖ គ្រប់គ្រងកិច្ចការបច្ចុប្បន្នរបស់អ្នកឱ្យបានល្អ។ គ្មានការឈ្លោះប្រកែកជាមួយមិត្តរួមការងារ ប៉ុន្តែ​ត្រូវ​ប្រយ័ត្នចំពោះ​សម្ពាធផ្លូវចិត្ត​ខ្លួន​ឯង។

- ហិរញ្ញវត្ថុ ៖ មានកម្រិតសម្រាប់ការចាយវាយលុយពីអ្វីដែលអ្នកចង់បាន។ ត្រូវតែតស៊ូជាមួយហេតុផលសម្រាប់ការចំណាយខ្លួនឯងជាញឹកញាប់។

- ស្នេហា ៖ ដល់ពេលត្រូវប្រើហេតុផលដើម្បីជម្រុញបេះដូងរបស់អ្នកហើយ។ តើ​នរណា​មាន​ដៃគូ​ដែល​សម្គាល់​ថា​ យើង​ឱ្យ​ច្រើន​ពេក​ឬ​អត់? អ្នក​​ស្រឡាញ់គេតែឯង អាចបញ្ឈប់បានហើយ ព្រោះអ្នកទៅមិនបានឆ្ងាយឡើយ។

- ដំណោះស្រាយ ៖ ត្រូវជឿជាក់លើគំនិតខ្លួនឯង ហើយធ្វើសកម្មភាព។ ប៉ុន្តែ​ត្រូវ​ប្រយ័ត្ន​កុំ​ដាក់​ខ្លួន​ឯង​នៅ​កណ្តាល​សកលលោក។

២. សន្លឹកកាតទៅ ២

- ការងារ ៖ មាន​អារម្មណ៍​ចង់​ធ្វើ​អ្វី​ផ្សេង​ក្រៅ​ពី​ការងារ​ ដែល​អ្នក​កំពុង​ធ្វើ​នៅ​ពេល​នេះ។ អាចបណ្តាលឱ្យមានការមិនពេញចិត្តជាមួយមិត្តរួមការងារ។

- ហិរញ្ញវត្ថុ ៖ អ្នកមានលុយប្រើប្រាស់ដោយមិនបាច់ត្រូវការ។ ប៉ុន្តែនៅតែមានអារម្មណ៍ថាមានអ្វីមួយបាត់បង់ទៅ។

- ស្នេហា ៖ ប្រយ័ត្ន​កើត​ជម្លោះ​មិន​ល្អ​ពី​គូស្នេហ៍ ឬ​មនុស្ស​ជុំវិញ​ខ្លួន។

- ដំណោះស្រាយ ៖ អាចត្រូវបានដោះស្រាយដោយពាក្យ 'បន្តទៅមុខ' ដោយមិនចាំបាច់មើលថាតើបញ្ហានោះជាអ្វី ប៉ុន្តែ​រក​វិធី​ល្អ​ប្រសើរ​ដើម្បី​ឈាន​ទៅ​មុខ។

៣. សន្លឹកកាតទៅ ៣

- ការងារ ៖ មានរឿងដែលត្រូវដោះស្រាយក្នុងពេលតែមួយ។ បញ្ហាខាងក្រៅអាចរំខានដល់ការងារ។ ប៉ុន្តែវានៅតែត្រូវបានចាត់ទុកថា អាចឆ្លងកាត់បានយ៉ាងស្រួល។

- ហិរញ្ញវត្ថុ ៖ ប្រថុយនឹងការជួបឧបសគ្គផ្នែកហិរញ្ញវត្ថុ ធ្វើឱ្យកាបូបខូច ឬមិនទទួលបានប្រាក់សងវិញ។ ប៉ុន្តែបទពិសោធន៍នឹងកន្លងផុតទៅ។

- ស្នេហា ៖ ទំនាក់ទំនងមានបញ្ហា មានរឿងឈ្លោះប្រកែកគ្នា។

- ដំណោះស្រាយ ៖ ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ថា​មាន​បញ្ហា​ធ្ងន់ធ្ងរ​ខ្លាំង ចូរ​ដើរ​ចេញ កុំនៅទ្រាំ ការដើរចេញ គឺជារឿងល្អក្នុងស្ថានភាពបែបនេះ៕

ប្រភព ៖ Sanook / Knongsrok