ច្បាស់ៗ! ពាក់កណ្ដាលខែនេះ មានតែឆ្នាំ ​៤ ប៉ុណ្ណោះដែលយីអ៊ុនឡើង រាសីល្អ – Flashnews.Asia ប្លែកៗ | Pelklas

ច្បាស់ៗ! ពាក់កណ្ដាលខែនេះ មានតែឆ្នាំ ​៤ ប៉ុណ្ណោះដែលយីអ៊ុនឡើង រាសីល្អ

ចាប់ពីពាក់កណ្ដាលខែនេះតទៅ អ្នកកើតក្នុងឆ្នាំទាំង ៤ ខាងក្រោម យីអ៊ុនឡើង សំណាងល្អ រាសីឡើងខ្ពស់ត្រដែត ជោគជ័យ និងអាចសម្រេចគ្រប់កិច្ចការតូចធំទាំងពួង។

១. ឆ្នាំខាល

មនុស្ស​ដែលកើតក្នុងឆ្នាំខ្លា​ មាន​កម្លាំង​ចិត្ត​ខ្លាំង​ក្នុង​ការ​ខិតខំ​គ្រប់​ពេល។ មនុ្សសឆ្នាំនេះពួកគេមានឱកាសឡើងខ្ពស់ ទាក់ទាញការចាប់អារម្មណ៍ពីអ្នកដឹកនាំ និងអភិជន។ លើសពីនេះ ខ្លាត្រូវបានរៀបចំ និងមានវិន័យល្អ តែងតែចង់ចាប់យកឱកាស ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងទទួលបានប្រាក់ចំណេញច្រើន។

ក្នុងខែតុលានេះ លាភសំណាងរបស់ពួកគេតែងតែល្អ មិនត្រឹមតែមិនចុះចាញ់នោះទេ ថែមទាំងបានជួបមនុស្សខ្ពង់ខ្ពង់មកគាំទ្រទៀតផង ប្រសិទ្ធភាពក៏កើនឡើងទ្វេដង។ អ្នក​កើត​ឆ្នាំ​ខ្លា ចេះប្រយ័ត្ន​ក្នុង​រឿង​អ្វី​គ្រប់​យ៉ាង ដូច្នេះ​ហើយ​មិន​ខ្វល់​ពី​ការ​ប្រព្រឹត្ត​ខុស​ឆ្គង​ច្រើន​ឡើយ ។

ចាប់ពីពាក់កណ្តាលខែតុលាទៅ អ្នកនឹងទទួលលាភសំណាង រកស៊ីមានបាន អាចសម្រេចគោលដៅដែលបានកំណត់ អាជីវកម្មកាន់តែរីកចម្រើន។ អាច​និយាយ​បាន​ថា​ឆ្នាំ​ខ្លា​ពាក់កណ្ដាលខែនេះ ហត់នឹង​រាប់​លុយ​ មិន​ត្រឹមតែ​ពេញ​មួយ​ជីវិត​ប៉ុណ្ណោះ​ទេ ថែម​ទាំង​នាំ​គ្រួសារ​ឱ្យ​មាន​ភាព​ចម្រុងចម្រើន​ទៀត​ផង ។

១

២. ឆ្នាំរកា

អ្នកកើតឆ្នាំរកា ជាមនុស្សឧស្សាហ៍ព្យាយាម មានការខិតខំឥតឈប់ឈរ ដើម្បីស្វែងរកឱកាសផ្លាស់ប្តូរជីវិត។ មនុស្សភាគច្រើនកើតក្នុងឆ្នាំរកា មិនមែនកើតក្នុងត្រកូលអ្នកមានទេ តែមានលទ្ធភាពបង្កើតទ្រព្យសម្បត្តិសម្រាប់ខ្លួន ចេះប្រមូលកម្លាំងពលកម្មដើម្បីជួយខ្លួនឯង និងគ្រួសារឱ្យកាន់តែមានភាពពេញលេញមិនខ្វះ។

ពេលវេលា​មុន​ ឆ្នាំ​រកាជួប​បញ្ហា​លំបាក​ច្រើន​ក្នុង​ការងារ ប៉ុន្តែ​នៅ​ចុងឆ្នាំ​នេះ​នឹង​មាន​ភាព​ប្រសើរ​ឡើង​គួរ​ឱ្យ​កត់សម្គាល់​។ ហោរាសាស្ត្របាននិយាយថា ចាប់ពីពាក់កណ្តាលខែតុលាតទៅ ប្រសិនបើឆ្នាំរកាលើកកម្ពស់ទេពកោសល្យដែលមានស្រាប់ ចាប់យកឱកាសទាំងអស់ដោយស្ងប់ស្ងាត់ នឹងផ្លាស់ប្តូរជីវិតភ្លាមៗ។

ជាពិសេស ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ ការងារ និង រាសី ឡើងខ្ពស់ត្រដែត លើកក្រោយមានអ្នកខ្ពង់ខ្ពស់មកពីឆ្ងាយ មកជួយជ្រោមជ្រែងឱ្យក្លាយជាអ្នកមាន។ នៅចុងឆ្នាំនេះ មាន់ត្រូវសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់លើគ្រប់បញ្ហាទាំងអស់ ព្រោះរឿងទាំងនេះអាចផ្លាស់ប្តូរជីវិតរបស់ពួកគេបាន មុននឹងឈានចូលដល់ឆ្នាំ ២០២២ នឹងមានព្រឹត្តការណ៍ដែលមិននឹកស្មានដល់។

២

៣. ឆ្នាំថោះ

អ្នកដែលកើតក្នុងឆ្នាំទន្សាយ មានចរិតស្លូតបូត រួសរាយរាក់ទាក់ ហើយតែងតែចេះរាប់អានមនុស្សជុំវិញខ្លួន ទើបជីវិតអាចទទួលបានជោគជ័យច្រើនយ៉ាងងាយ។ បើធៀបនឹងឆ្នាំក្នុងរាសីចក្រដទៃ ឆ្នាំទន្សាយត្រូវបានគាំទ្រដោយអភិជនជាច្រើនក្នុងដំណើរឆ្ពោះទៅរកការប្រកបអាជីព ទោះបីជាមានការលំបាក និងឧបសគ្គក៏ដោយ ក៏ពួកគេអាចយកឈ្នះបានយ៉ាងអស្ចារ្យ។

ហោរាសាស្ត្រ និយាយថា ចាប់ពីពាក់កណ្តាលខែតុលាតទៅ ជីវិតអ្នកកើតឆ្នាំ ទន្សាយ មានការផ្លាស់ប្ដូរជាវិជ្ជមានជាច្រើន ជាពិសេសផ្លូវ ការងារ លាភសំណាង នឹងរកបានឱកាសថ្មីៗ រីកចម្រើន។ ពិសេស​ចាប់ពី​ពេលនេះ​ដល់​ពាក់កណ្តាល​ខែ អ្នក​កើត​ឆ្នាំ​ទន្សាយ​នឹង​ទទួលបាន​សេចក្តីសុខ និង​សំណាងល្អ​ក្នុង​ការងារ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ឆ្នាំ​នេះ អ្នកណា​ក៏​ជួប​ទុក្ខ​ដែរ ប៉ុន្តែ​រក​ដៃគូ​មាន​សក្ដានុពល និង​ទទួលបាន​មកវិញ​នូវ​អ្វីដែល​ខ្លួន​បាន​បាត់បង់​មុន​ចូល​ឆ្នាំ ​២០២២ លុយកាក់​នឹង​មាន​ស្ថិរភាព​។

៣

៤. ឆ្នាំម្សាញ់

ក្នុងឆ្នាំ ២០២២ អ្នកដែលកើតក្នុងឆ្នាំម្សាញ់ ទទួលបានលទ្ធផលជាទីគាប់ចិត្ត ជាពិសេសចាប់ពីពាក់កណ្តាលខែតុលា ឆ្នាំ ២០២២ មក នៅពេលដែលផ្កាយសំណាងបានលេចចេញក្នុងវិមានស នោះ លាភសំណាងពិតជាមានសុភមង្គលខ្លាំងណាស់។

នៅពេលនេះ មិនត្រឹមតែប្រភពចំណូលសំខាន់មានស្ថិរភាព និងសម្បូរបែបប៉ុណ្ណោះទេ ប៉ុន្តែអ្នកនឹងមានចំណូលពីខាងក្រៅរាប់មិនអស់ពីអាជីវកម្ម និងការវិនិយោគ។ ចាប់ពីអំឡុងពេលនេះដល់ចុងឆ្នាំម្សាញ់ អ្នកនឹងជួបបុគ្គលខ្ពង់ខ្ពស់ដែលផ្តល់មធ្យោបាយជួយដល់អ្នកឆ្នាំពោះ ដោះស្រាយបញ្ហាលំបាកផ្សេងៗ។

លើសពីនេះ វាក៏បង្កើតលក្ខខណ្ឌអំណោយផលដល់អ្នកឆ្នាំពស់ក្នុងការកសាងអាជីពផងដែរ និងរកប្រាក់បានច្រើន។ សម្រេច​ក្តី​សុបិន​ដែល​មិន​បាន​សម្រេច​ជា​យូរ​មក​ហើយ។ ជាទូទៅមុនឆ្នាំ ២០២២ នឹងសម្រេចបានជោគជ័យដែលមិននឹកស្មានដល់៕

* អត្ថបទនេះគឺសម្រាប់តែឯកសារយោងប៉ុណ្ណោះ!