កាលពីមុន គ្រប់ពេលដែលឈ្លោះគ្នា ខ្ញុំពិតជាមានអារម្មណ៍ថា ខូចចិត្តយ៉ាងខ្លាំង ជាពិសេសគឺ ពេលដែលគេនិយាយថា បែកគ្នាទៅ ខ្ញុំរឹតតែឈឺចាប់ និងសោកសៅបំផុត ...
ព្រោះគិតថា កន្លងមកនេះ ខ្ញុំនៅមិនទាន់ល្អគ្រប់គ្រាន់សម្រាប់គេ មានរឿងជាច្រើន ខ្ញុំនៅមិនទាន់បានធ្វើដើម្បីគេនៅឡើយទេ ខ្ញុំក៏ស្ដាយ រឿងដែលបានខំប្រឹងកន្លងមក មិនគួរត្រូវបែកត្រឹមពេលនេះ ...។
តែរហូតមកដល់ពេលនេះ ខ្ញុំក៏បានអស់ចិត្តហើយ គឺមិនមែនអស់ចិត្តពីគេទេ គឺអស់ចិត្តជាមួយនឹងខ្លួនឯង ព្រោះខ្ញុំបានធ្វើល្អជាមួយគេអស់ពីចិត្ត ដោយមិនគិតចង់បានអ្វីមកវិញ ។
ខ្ញុំបានធ្វើល្អបំផុតដើម្បីគេហើយ តែនៅតែមិនអាចឃាត់ចិត្តគេបាន គេក៏នៅតែចាកចេញទៅ គេនៅតែត្រូវការបែកគ្នា ... ដូច្នេះ បើទោះជាយើងចែកផ្លូវគ្នាពេលនេះ
ក៏ខ្ញុំពុំមានអារម្មណ៍សោកស្ដាយដែរ ព្រោះទោះយ៉ាងណា ខ្ញុំក៏បានធ្វើគ្រប់យ៉ាងដើម្បីគេ ខ្ញុំមិនបានជំពាក់អារម្មណ៍ និងមនោសញ្ចេតនាចំពោះគេឡើយ សម្រាប់ទំនាក់ទំនងរវាងយើង ខ្ញុំបានបំពេញតួនាទីរបស់ខ្ញុំបានយ៉ាងល្អបំផុតហើយ ដូច្នេះ ខ្ញុំក៏លែងស្ដាយអ្វីដែរ ...
ខ្ញុំក៏អាចដើរចេញបានដោយស្ងប់ចិត្តដែរ ... !!!
#មនុស្សចុងក្រោយ